ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀងល្បីៗចូលរួមប្រគំតន្ត្រីនៃទិវាស្រោមអនាម័យអន្តរជាតិនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ កម្ពុជា (AHF Cambodia) នឹងប្រារព្ធទិវា ស្រោមអនាម័យអន្តរជាតិឆ្នាំ២០២០នៅថ្ងៃទី១៥ខែកម្ភៈឆ្នាំ២០២០នៅសួនច្បារទីក្រុងតាខ្មៅ ខេត្តកណ្តាលដោយមានអ្នកចូលរួមប្រមាណ១៥០នាក់មកពីអង្គការដៃគូសហការ និងសហគមន៍នានា។

យោងតាមសេចក្តីប្រកាសព័ត៍មានបានឲ្យដឹងថា ទិវា ស្រោមអនាម័យអន្តរជាតិនេះគឺជាថ្ងៃដែលយើងបង្ហាញពិភពលោកឲ្យបានដឹងថា ស្រោមអនាម័យ «តែងតែទាន់សម័យ» និងហេតុអ្វីបានជាយើងត្រូវការតស៊ូមតិជាបន្ទាន់ ក្នុងការលើកកម្ពស់ដល់ការទទួលបានស្រោមអនាម័យឲ្យកាន់តែប្រសើរឡើងនៅក្នុងថ្ងៃ ទិវាស្រោមអនាម័យអន្តរជាតិ(ICD) ។

នៅក្នុងទិវានោះក៏មានការធ្វើតេស្តឈាមរកមេរោគអេដស៍ឥតគិតថ្លៃ ការចែកស្រោមអនាម័យដល់អ្នកចូលរួមក៏ដូចជាសាធារណៈជនព្រមទាំងមានរៀបចំការប្រគំតន្រ្តីដោយមានការចូលរួមសម្តែងដោយកំពូលតារាចម្រៀង កញ្ញាទេព បូព្រឹក្ស និងតារាជាច្រើនរូបទៀត

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ កម្ពុជាបានអំពាវនាវសូមចូលរួមផ្សព្វផ្សាយសារដ៏មានសារៈសំខាន់នេះជាមួយយើងទាំងអស់គ្នា តាមរយៈការចូលរួមដោយសប្បាយរីករាយ ការតស៊ូមតិ និងទទួលយកស្រោមអនាម័យ LOVE របស់ AHF ដោយឥតគិតថ្លៃ៕ វឌ្ឍនា


ចែករំលែក៖