ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩កំពុងតែបញ្ជេញឥទ្ធិពល​ ប៉ះពាល់ដល់សេដ្ឋកិច្ច ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន​

ចែករំលែក៖

នៅក្នុងវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន បានពឹងផ្អែកភាគច្រើនទៅលើប្រទេសចិន ហើយពេលនេះអ្វីគ្រប់យ៉ាងត្រូវបាន អាក់ខាន  តាំងការហោះហើរ ដោយសារតែ ខ្លាចកូវីដ-១៩។ គិតមកដល់ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២០ គេហទំព័រ​wikipedia បានធ្វើបច្ចុប្បន្នភាព​ស្តីអំពីអ្នកជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី​ (2019-nCoV) ឬ COVID-19 នៅប្រទេសចិន និងនៅប្រទេសជុំវិញពិភពលោក​ចំនួន​២៨ថែមទៀតនោះ, អ្នកជំងឺ​ដែលបានចាកចេញពីមន្ទីរពេទ្យ​សរុប ១០ ៩៨៤នាក់ ។

ប្រភពបានបញ្ជាក់ថា នៅក្នុងប្រទេសចិន អ្នកជំងឺ​មានចំនួនសរុប ៧០ ៥៥៣នាក់ ។ អ្នកបាត់បង់ជីវិត ១ ៧៧០នាក់ ។ អ្នកជំងឺបាត់បង់ជីវិត​ក្រៅពីប្រទេសចិន មាននៅជប៉ុនម្នាក់, នៅហុងកុងម្នាក់, នៅតៃវ៉ាន់ម្នាក់, នៅបារាំងម្នាក់, និងនៅហ្វីលីពីនម្នាក់ ធ្វើឲ្យចំនួន​អ្នកជឺងឺ COVID-19 ដែលបានបាត់បង់ជីវិត​សរុប ១៧៧៥នាក់ ។

ដើម្បីធ្វើឲ្យប្រសើរឡើង អាស៊ាន-ចិន ត្រៀមជួបប្រជុំជាបន្ទាន់ស្តីពី ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩។  អគ្គនាយកអង្គការសុខភាពពិភពលោក WHO ​លោក​ Tedros Adhanom Ghebreyesus បានប្រកាសថា មកទល់ពេលនេះ​យើងមិនអាចសន្និដ្ឋានបានថា វីរុសកូវីដ -១៩ ឆ្លងរាលដាលទៅទិស​ខាងណាច្រើនជាងគេនោះឡើយ។

រដ្ឋមន្ត្រីការបរទេសបណ្តាប្រទេស តំបន់អាស៊ាន មានគម្រោងជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក​ វ៉ាងយី នៅទីក្រុងវៀនចាន់ ប្រទេសឡាវ​នាថ្ងៃទី ២០ខែកុម្ភៈ ដើម្បីពិភាក្សា​ស្តីពីវិធីសាស្ត្រទប់ស្កាត់ ការឆ្លងរាលដាល​នៃវីរុសកូវីដ​-១៩​។ ​សារព័ត៌មាន South China Morning Post ​បានផ្សាយថា នេះគឺជា កិច្ចប្រជុំ​ទ្រង់ទ្រាយធំជាលើកដំបូង​ស្តីពី​កិច្ចសហប្រតិបត្តិការណ៍​ទប់ស្កាត់ឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ដែលក្រុមអ្នកឯកទេសវេជ្ជសាស្ត្រ​ព្យាករណ៍ថានឹងឆ្លងរាលដាលជាច្រើនខែខាងមុខទៀត ។

រដ្ឋមន្ត្រីក្រសួងការបរទេស ម៉ាឡេស៊ី លោកSaifuddin Abdullah បានប្រកាសថា​ជំនួបពិភាក្សា រវាងប្រទេសអាស៊ានទាំង​១០ និងចិន គឺដើម្បីចែករំលែកបទពិសោធ ​ស្តីពីការទប់ស្កាត់​វីរុស ផ្លូវដង្ហើមខាងលើ ។ លោក​ Saifuddin Abdullah បន្តទៀតថា«យើងជឿជាក់ថា ចិននឹងឆ្លងផុតដំណាក់កាលវិបត្តិដ៏អាក្រក់នេះ ក្នុងពេលឆាប់ៗ​។

នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសចិន នឹងស្វែងរកការគាំទ្រ​ពីប្រទេសអាស៊ាន​​ ក៏ដូចជាការតភ្ជាប់ឡើងវិញ នៅជើងហោះហើរ​ ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច​ដែលកំពុងតែរងផលប៉ះពាល់ដោយសារតែ វីរុសកូវីដ-១៩។

បច្ចុប្បន្នសង្គ្រាមប្រឆាំង វីរុសកូវីដ-១៩​​នៅក្នុងប្រទេសចិន​ទទួលបានការគាំទ្រ​ពីសហគមន៍អន្តរជាតិ​​។ ក្រុមអ្នកឯកទេសរបស់អង្គការសុខភាពពិភពលោកក៏បានបញ្ជូនអ្នកឯកទេស ទៅកាន់ប្រទេសចិន​ជួយទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។

ម៉ាឡេស៊ីជាប្រទេសមានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជាច្រើនជាមួយចិន ពេលនេះបានរងផលប៉ះពាល់ ដោយ ប្រាក់ ម៉ាឡេ បន្ដធ្លាក់ថ្លៃ ដោយសារការភ័យខ្លាចវីរុសកូរ៉ូណា។ក្រោយការផ្ទុះឡើងនូវវីរុសកូរ៉ូណា (Covid-19) នៅក្នុងប្រទេសចិន ហើយបន្ដឆ្លងរាលដាលទៅដល់បណ្ដាប្រទេសផ្សេងៗទៀត រួមទាំង ប្រទេសម៉ាឡេស៊ី ផង ទើបធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងធ្វើឲ្យលុយរីងហ្គីតរបស់ប្រទេសនេះ បានបន្ដធ្លាក់ថ្លៃ។

បើយោងតាមគេហទំព័រ Malaymail បានផ្សាយថា រហូតមកដល់វេលាម៉ោង៩ និង០៧នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ប្រាក់រីងហ្គីត (Ringgit) បានបន្ដធ្លាក់ថ្លៃ ចាប់តាំងពីសប្ដាហ៍មុន។ ការធ្លាក់ថ្លៃ នៃប្រាក់រីងហ្គីតនេះ ក៏ដោយសារតែទីផ្សារ នៅលើ ពិភពលោក មានការភ័យខ្លាច និងខ្វល់ខ្វាយអំពីកូវីដ-១៩ (Covid-19)។ នៅវេលាខាងលើនេះ ហាងឆេងប្ដូរបា្រក់របស់ម៉ាឡេស៊ី គឺ១ដុល្លារ ស្មើនឹង៤,១៤៦រីងហ្គីត។

អ្នកវិភាគម្នាក់ បានថ្លែងថា​ ប្រាក់ក្នុងស្រុក បានធ្លាក់ចុះជាមួយនឹងប្រទេសបណ្ដាអាស៊ាន ជាទីមានការប្រកាសអាសន្ន នៃការឆ្លងរីករាលដាលវីរុសកូវីដ-១៩​ មានកម្រិតខ្ពស់។ រីឯតម្លៃប្រេងឆៅរបស់ Benchmark Brent ក៏បានធ្លាក់ថ្លៃដល់ ៥៧,២៤ដុល្លារ ក្នុងមួយបារ៉ែល។

អ្នកវិភាគ បានបន្ដថា តម្លៃប្រេងក៏ដើរតួនាទីដ៏សំខាន់ ក្នុងការកំណត់យក Benchmark សម្រាប់ប្រាក់រីងហ្គីត ដោយសារតែប្រទេសម៉ាឡេស៊ី ជាប្រទេសសម្បូរប្រេងផងដែរ។ ប្រាក់រីងហ្គីត​បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងបណ្ដា រូបិយប័ណ្ណធំៗ ជាច្រើនទៀត។

ពាក់ព័ន្ធការឆ្លងវីរុស កូវីដ-១៩នោះដែរ ភៀវទេសចរជនជាតិម៉ាឡេស៊ីចំនួន២នាក់ ជិះនៅលើនាវាទេសចរណ៍ខ្នាតយក្ស Diamond Princess បានរកឃើញ មានផ្ទុកនូវវីរុសកូរ៉ូណា ឬកូវីដ-១៩។

ក្រសួងសុខាភិបាលម៉ាឡេស៊ី បានអះអាង នៅថ្ងៃទី១៨ ខែកុម្ភៈ ថា ជនជាតិម៉ាឡេស៊ី ចំនួន២នាក់ ដែលជិះនៅលើនាវាទេសចរណ៍ខ្នាតយក្ស Diamond Princess មានឆ្លងនូវវីរុសកូរ៉ូណា ឬកូវីដ-១៩ (Covid-19) ។

លោក Datuk Dr Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាលម៉ាឡេស៊ី បានសរសេរ នៅលើទំព័រផ្លូវការរបស់លោកថា ជនជាតិម៉ាឡេស៊ី ទាំង២នាក់ខាងលើនេះ ត្រូវបានមើលថែទាំសុខភាព ដោយអាជ្ញាធររបស់ជប៉ុន។ ដោយឡែក នាវាទេសចរណ៍ខ្នាតយក្ស ដែលមានអ្នកផ្ទុកវីរុសកូរ៉ូណានៅលើនោះ ត្រូវបានដាក់ដាច់ដោយឡែកពីគេ។ ទេសចរចំនួនជាង៤០០នាក់ នៅលើនាវា ត្រូវបានតេស្ដរកឃើញវិជ្ជមាន នៃកូវីដ-១៩ ។

លោកអគ្គនាយក នៃក្រសួងសុខាភិបាលម៉ាឡេស៊ី បានបន្ដថា ប្រជាពលរដ្ឋម៉ាឡេស៊ី ទាំងពីរនាក់​ដែល​ជិះនា​វាទេសចរណ៍ Diamond Princess ត្រូវបានបញ្ជាក់ថា បានឆ្លងវីរុស Covid-19 ។ រីឯមនុស្សពីរនាក់ទៀត កំពុងរង់ចាំយ៉ាងអន្ទះសា ចំពោះលទ្ធផល ពិនិត្យសុខភាពរបស់ពួកគេ។

ដោយឡែក ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ជប៉ុន បានឲ្យដឹង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ថា អ្នកដំណើរនៅលើនាវាទេសចរណ៍ខាងលើ ចំនួន៤៥៤នាក់ ត្រូវបានធ្វើតេស្តរកឃើញ មានផ្ទុកវីរុសកូវីដ-១៩នេះ។ នាវា Diamond Princess បានធ្វើនាវាចរណ៍ រយៈពេល១៦ថ្ងៃ ដោយឈប់សំចត នៅក្នុងប្រទេសជប៉ុន ហុងកុង តៃវ៉ាន់ និងវៀតណាម ហើយបានចូលទៅចត នៅកំពង់ផែយ៉ូកូហាម៉ា។ អាជ្ញាធរជប៉ុន បានដាក់នាវាទេសចរណ៍នេះ ឲ្យនៅដាច់ដោយឡែកពីគេ ដោយសារតែមានការរីករាលដាលនូវជំងឺដ៏កាចសាហាវខាងលើនេះ។

ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦ ខែកុម្ភៈ បានធ្វើទៅលើអ្នកទេសចរ ចំនួន១២១៩នាក់ ក្នុងចំណោមអ្នកទេសចរ៣៧០០នាក់ និងនាវិកមកពីប្រទេសជាង៥០នាក់។ អ្នកដំណើរ២៦៦៦ ដោយរួមទាំងស្នាក់ក្នុងបន្ទប់តូច មិនមានបង្អួច ក៏ត្រូវបានស្នើ​សុំ​ឲ្យស្នាក់នៅខាងក្នុងបន្ទប់ ដើម្បីការពារនូវការឆ្លងវីរុស នៅក្នុងអំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែកនេះផងដែរ៕​


ចែករំលែក៖