សង្គ្រាមវាយប្រហារក្រុមហូធីនៅក្នុងប្រទេសយេមែន របស់ប្រទេសអារ៉ាប ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានអូសបន្លាយជាច្រើនឆ្នាំកន្លងមក បង្កការខូចខាតយ៉ាងខ្លាំង។ យន្តហោះគ្មានមនុស្សបើក ទាំងយន្តហោះចម្បាំង រងការបាញ់ទម្លាក់ជាច្រើនគ្រឿងពី កម្លាំងទាហានយេមែន ។
ក្រុមឧទ្ទាមហូធី មិនសូវមានអាវុធទំនើបនោះឡើយ ប៉ុន្តែក្រុមនេះបានខិតខំអភីវឌ្ឍន៍អាវុធដើម្បីការពារ សត្រូវវាយប្រហារ។ នៅពេលនេះក្រុមហូធីបាញ់ទម្លាក់យន្តហោះ អារ៉ាប៊ីសាអូឌីត ដោយមីស៊ីល SA-2 អភិវឌ្ឍន៍ថ្មី។ ប្រព័ន្ធការពារដែនអាកាស S-75 Dvina បានផលិតតាំងពីសម័យស៊ូវៀត បើទោះបីផលិតយូរហើយក្តីតែបានអភិវឌ្ឍន៍បន្ថែមបង្កើនសមត្ថភាពនៅក្នុងការវាយប្រហារ។
អ្នកនាំពាក្យកម្លាំងទាហានហូធីបានលោក Yahya sariaបានប្រកាសថា កម្លាំងទាហានបានបាញ់ទម្លាក់យន្តហោះចម្បាំង ទំនើប Tornado របស់កម្លាំងទាហានអាកាស អារ៉ាប៊ី សាអូឌីត នៅតំបន់ភាគខាងកើត ប្រទេសយេមែនដោយប្រព័ន្ធមីស៊ីលការពារ(SA-2) អភិវឌ្ឍន៍ទៅជា S-75 Dvina ។
ពេលដំបូង ប្រទេសលោកខាងលិចនិងសម្ព័ន្ធ អារ៉ាប់ សង្ស័យថា អ៊ីរ៉ង់ ជាអ្នកផ្គត់ផ្គងប្រព័ន្ធមីស៊ីលការពារ ទៅឲ្យ ក្រុមហ៊ូធី គឺមីស៊ី Khordad-15 ជំនន់ថ្មី ដែលអ៊ីរ៉ង់ធ្លាប់បានប្រើប្រាស់បាញ់ទមា្លក់យន្តហោះ គ្មានមនុស្សបើក RQ-4A Global Hawk ។ ប៉ុន្តែតាមរូបភាពដែលថតបានបង្ហាញឲ្យឃើញថាមីស៊ីលនោះមិនមែនជា របស់អ៊ីរ៉ង់ នោះឡើយ គឺជារបស់អតីតសហភាពស៊ូវៀត ត្រូវបានក្រុមហ៊ូធីអភិវឌ្ឍន៍បន្ថែម បង្កើនសមត្ថភាព ។
នៅមុនពេលក្រុមហូធីបាញ់ទម្លាក់ យន្តហោះ Tornado យន្តហោះនេះបានទម្លាក់គ្រាប់ជាច្រើន ដើម្បីបង្វែគោលដៅវាយប្រហារដោយមីស៊ីលរបស់ក្រុមហូធី ។ ប៉ុន្តែមិនអាចគេចផុតពីប្រព័ន្ធរ៉ាដានិងមីស៊ីលការពាររបស់ក្រុមហូធីនោះឡើយ៕