ភ្នំពេញ៖ ស្ពានអាកាសថ្មើជើងគឺជាស្ពានមួយដែលផ្តល់ភាពងាយស្រួលសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងជាពិសេសនោះ គឺសិស្សសាលាតែម្តង ដែលចំណាយពេលសាងសង់ដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរ ។
ស្ពានថ្មើរជើងផ្សារដើមគ ដែលមាន បណ្ដោយប្រវែង២៧ម៉ែត្រ និងទទឹងប្រវែង ៣ម៉ែត្រ លទ្ឋផលសម្រេចបាន ៨៥% និងអាចរួចរាល់នៅថ្ងៃទី៥ ខែមិនា ខាងមុខ ការដ្ឋាន ត្រូវស្ទូចតម្លើងគ្រោង ដែកតួស្ពាន នៅវេលាម៉ោង១០,៣០នាទីយប់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។
ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុការដ្ឋាន នោងបិទចរាចរឆ្លងកាត់ក្នុងរយៈ ពេលខាងលើ។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាពង្វាងចរាចរនៅទីតាំងការដ្ឋានតាមពេល វេលាខាងលើនៅស្តុបផ្សារដើមគរ ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក ដោយសេចក្តីអនុគ្រោះ។
សូមរំលឹកផងដែរថា៖ កាលពីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរសាធារណការ រាជធានី ភ្នំពេញ បានសរសេរលើទំព័រ ហ្វេសប៊ុកផ្លូវការថា ៖ «រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួន២ទីតាំង គឺនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ សម្រាប់សិស្សានុ សិស្ស អាជីវករ និងប្រជាពលរដ្ឋធ្វើដំ ណើរឆ្លងកាត់ផ្លូវ»។
បច្ចុប្បន្ននៅរាជធានីភ្នំពេញមានស្ពាន ថ្មើរជើងនេះ នៅជម្ពូវ័ន្ត ផ្លូវជាតិលេខ៤ និង នៅចំណុចភ្លើងស្តុបរង្វង់មូលនាង គង្ហីងដោយជោគជ័យ ។ រដ្ឋបាលរាជធានីភ្នំពេញបានសហការជាជាមួយក្រុមហ៊ុនវិនិយោគ ទុនអាណិកជនកម្ពុជាOCIC ដើម្បីចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបផ្សារដើមគរ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរនិងធានាបានសុវត្ថិភាព៕ សំរិត