ខេត្តបន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍ពីយោធាភាគីកម្ពុជាបានឲ្យដឹងថា សមត្ថកិច្ចការពារព្រំដែនកម្ពុជា-ថៃ រួមមានកម្លាំងយោធា និងនគរបាលការពារព្រំដែន ធ្វើពិធីជំនួបមេត្រីភាពនៅលើស្ពានព្រំដែនច្រកទ្វារអន្តរជាតិស្ទឹងបត់បានណងអៀង កម្ពុជា-ថៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ភាគីកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។
នៅក្នុងជំនួបទ្វេភាគីរវាងកងទ័ពការពារព្រំដែន ខាងភាគីកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាយ គឹមហួត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ចំណែកភាគីថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍វរសេនីយ៍ឯក សេកស័កផន ហ៊ុមសក មេបញ្ជាការវរសេនាធំអារញ្ញប្រាថេតការពារព្រះមហាក្សត្រ រួមទាំងមន្ត្រីក្រោមឱវាទនៃភាគីទាំងពីរជាច្រើននាក់ផងដែរ ។
តាមសេចក្តីរាយការណ៍ដដែលបានឲ្យដឹងថា ក្នុងជំនួបមេត្រីភាពនេះ កម្លាំងភាគីបាន សង្កាត់ធ្ងន់លើបួនចំណុចសំខាន់ៗ សម្រាប់ទប់ស្កាត់ពង្រឹងដាក់ផែនការទប់ស្ងាត់៤ចំណុចសំខាន់ៗ ដើម្បីការពារទប់ស្កាត់បទល្មើសនៅតាមបន្ទាត់ព្រំដែន និងការពារសុខសុវត្ថិភាពជូនពលរដ្ឋទាំងពីរភាគី ចំណុចទី១.ការពាទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ទី២.ទប់ស្កាត់គ្រឿងញៀនឆ្លងដែនខុសច្បាប់ ទី៣.ទប់ស្កាត់អំពើចោរកម្ម និងទី៤.ពង្រឹកការការពារវីរុសកូរ៉ូណាប្រភេទថ្មី(Covid-19)៕ វណ្ណា