ខេត្តស្វាយរៀងៈ យោងតាមសេចក្ដីរាយការណ៍បានអោយដឹងថា នៅក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានកាស៊ីណូមួយកន្លែងមានល្បែងបញ្ជល់មាន់ និងល្បែងជាច្រើនប្រភេទទៀត ហើយក៏មានការសង្ស័យថា មានជនជាតិខ្មែរនិងជន ជាតិវៀតណាមឆ្លងដែនចូលមកលេងយ៉ាងរលូនផងដែរ។
ប្រភពបន្តថា រាលការចេញចូលរបស់ជនជាតិវៀតណាមមកលេងល្បែងក្នុងកាស៊ីណូ សង្ស័យមិនមានលិខិតស្នាមត្រឹមត្រូវនោះទេ គឺគ្រាន់តែបង់លុយ ឲ្យសមត្ថកិច្ចខ្មែរតាមព្រំដែនគឺអាចចូលលេងយ៉ាងជារៀងរាល់ថ្ងៃបានហើយ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅច្រកមួយនេះបានឲ្យដឹងថា កាស៊ីណូគ្មានស្លាកយីហោគឺជារបស់យោធាម្នាក់ឈ្មោះ លី យូគាទ នៅក្បែរច្រករបៀងគ្រួសកំពុងដំណើរការយ៉ាងរលូនដោយមិនឃើញមានរំខានដល់សមត្ថកិច្ចដែលពាក់ពន្ធ័ ជាពិសេសអាចប៉ះពាល់សន្តិសុខសង្គមក្នុងមូលដ្ឋានផងដែរ ។
ប្រជាពលរដ្ឋ បានអំពាវ នាវឲ្យថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ និង អគ្គស្នងការនគរបាលជាតិ ចាត់វិធានកា រទប់ស្កាត់ល្បែង ស៊ីសងក្នុងកាស៊ីណូគ្មានស្លាក យីហោគ្មាន ឈ្មោះនៅក្បែរប៉ុស្តិ៍ច្រករបៀងគ្រួស ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គម ។
ដោយហេតុថា នៅក្នុងកាស៊ីណូរមួយនេះមានបើកល្បែងបញ្ជល់មាន់និងល្បែងស៊ីសងផ្សេងៗទៀតយ៉ាងពេញបន្ទុកហើយអ្នកចូលលេងល្បែងក៏សង្ស័យមានជាជនជាតិខ្មែរ។
បើតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា មានមន្ត្រីធំៗ មួយចំនួនក្នុងខេត្តស្វាយរៀងសង្ស័យអាច ទទួលផលប្រយោជន៍ជាប្រចាំពីកាស៊ីណូគ្មានស្លាកយីហោនិងគ្មានឈ្មោះមួយនេះ ។
ប្រជាពលរដ្ឋក៏បានសំណូមពរដល់លោកអភិបាលខេត្តមេត្តាមានវិធានការណ៍ទៅលើកាស៊ីណូសង្ស័យគ្មានច្បាប់អនុញ្ញាតមួយនេះ ដែលបើកលេងយ៉ាងរលូនធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គមចោរលួចចោប្លន់ពិសេសភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញផងដែរ ។
ពាក់ពន្ធ័នឹងករណីនេះ មិនអាចសុំការបំភ្លឺពីមេការកាស៊ីណូក្រសាំងជ្រំនេះបានទេ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ព្រោះមិនមានលេខទំនាក់ទំនង ។
នគរវត្តនឹងរង់ចាំការបកស្រាយបំភ្លឺពីមេការកាស៊ីណូនេះផងដែរ ៕ យឹម សុថាន