ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសឆក់ត្រីដឹកទាំងឡានចេញពីតំបន់ទន្លេឆ្មា

ចែករំលែក៖

គេរាយការណ៍ថា បទល្មើសនេសាទបាននឹងកំពុងកើតមានយ៉ាងសកម្មនៅតំបន់ ទន្លេឆ្មា ស្ថិតក្នុងដែនសមត្ថកិច្ចរបស់លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាល ជលផលផាត់សណ្តាយ។ នោះគឺបទល្មើសនៃការឆក់ត្រី ដែលគេអាចប្រមូលផលត្រី បានរាប់សិបតោន ហើយដឹកចេញតាមរថយន្តទៀតផង។ ទិដ្ឋភាពបែបនេះទាំងប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ក៏ដូចជាអភិបាលខេត្តកំពង់ធំ លោក សុខ លូ លែងខ្វល់អំពល់ អំពីបញ្ហាបទល្មើសនេសាទនោះទៀតហើយ។ បទ ល្មើសនេសាទនៅខេត្តកំពង់ធំត្រូវបានបើកឲ្យប្រព្រឹត្តជាចំហ រីឯពួកមន្ត្រីជលផល តួ យ៉ាងដូចជាលោក យ៉ាន់ វិសាក់ ហៅសែ គិតតែប្រមូលប្រាក់តែប៉ុណ្ណោះ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បទល្មើសនៃការប្រើអួន ហ៊ុម និងឆក់ បាននឹងកំពុងកើតមានយ៉ាងគគ្រើងគគ្រេង នៅតំបន់ទន្លេឆ្មា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយដែនសមត្ថកិច្ចរបស់លោក យ៉ាន់ វិសាក់ ហៅសែ។ បទល្មើស នេសាទតាំងពីដើមរៀងមក ពោលគឺតាំងពីរដូវបិទនេសាទរហូតមកដល់ពេលនេះ មិន ដែលឃើញមានថ្នាក់ដឹកនាំខេត្តកំពង់ធំ ចាត់វិធានការទៅលើពួកមន្រ្តីជលផលដែល បណ្តោយឲ្យមានបទល្មើសនោះឡើយ។ ហេតុដូច្នេះឡើយបានជាលោក សែ ជិះសេះ លែងដៃ ពោលគឺគិតតែប្រមូលលុយពីបទល្មើស នឹងទំនងជាបានចែករំលែកឲ្យថ្នាក់ ដឹកនាំរបស់ខ្លួនខ្លះដែរមើលទៅ បានជាទាំងប្រធានមន្ទីរ ទាំងថ្នាក់ដឹកនាំខេត្តមិនដែល មានប្រតិកម្មទាល់តែសោះ រឿងបទល្មើសនេសាទនេះ។

បើតាមប្រភពបានបន្ថែមថា បទល្មើសនេសាទសព្វថ្ងៃកំពុងរីកដុះដាលខ្លាំងទៅលើ ការអូសអួន ហ៊ុម និងសកម្មភាពឆក់។ សកម្មភាពទាំងនេះ គឺត្រូវបានច្បាប់ហាមឃាត់ ។ ប៉ុន្តែសម្រាប់ពួកឈ្មួញ អ្នកនេសាទល្មើសច្បាប់ នៅតំបន់បឹងទន្លេសាប ក្នុងខេត្ត កំពង់ធំ មិនខ្វល់អំពីច្បាប់ទម្លាប់អ្វីទេ ពីព្រោះច្បាប់ជលផលនេះស្ថិតនៅលើមាត់លោក យ៉ាន់ វិសាក់ ហៅសែ ហើយលោកប្រធានមន្ទីរកសិកម្ម ប៉ែន វណ្ណារិទ្ធ ក៏ដូចជាលោក អភិបាលខេត្តលោក សុខ លូ ក៏ចាំតែហៃអើ ជាមួយលោក យ៉ាន់ វិសាក់ ហៅសែ នោះ ដែរ។ ហេតុដូច្នេះហើយបានជា បទល្មើសនេសាទនៅតំបន់ផាត់សណ្តាយ ក៏ដូចជា តំបន់ទន្លេឆ្មា រីកដុះដាលដូចផ្សិត ដោយមិនមានពួកមន្ត្រីណាខ្វល់ និងបង្ក្រាបនោះ ឡើយ។ នរណាខ្វល់បើសូម្បីអភិបាលខេត្តក៏បិទភ្នែកធ្វើមិនដឹង មិនឮដែរនោះ៕


ចែករំលែក៖