ខេត្តកំពង់ឆ្នាំង៖ ស្រ្តីម្នាក់បានសម្រេចធ្វើអត្តឃាទចង.កសម្លាប់ខ្លួនលើផ្ទះរបស់ខ្លួនបានសម្រេច ព្រោះតែប្រដៅកូនឲ្យតែធ្វ់អំពើល្អមិនស្តាប់ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃ អាទិត្យ ១កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលពង្រ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាន់ ថេត ភេទស្រី អាយុ ៣៨ ឆ្នាំ មុខឬបរកសិករ មានទីលំនៅភូមិ/ឃុំខាងលើ ។ កន្លងមក ស្រី្តរូបនេះបានប្រដែប្រដៅកូនៗក្នុងផ្ទះកុំឲ្យដើរលេងនិងសេពគប់មិត្តភក្តិមិនល្អ តែកូនៗនៅតែមិនស្តាប់ ថែមទាំងដើរលេងលើសដើមទើបម្តាយតូចចិត្តពេក មកដល់ថ្ងៃកើតហេតុក៏យកខ្សែចងកសម្លាប់ខ្លួននៅលើផ្ទះខ្លួនឯងតែម្តងទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន ហើយប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា