ខេត្តព្រះសីហនុ៖ ករណីជនរងគ្រោះ២នាក់ដែលលិចទូកនៅជិតកោះថាស ហើយបាត់ខ្លួននោះ មន្ត្រីសង្កាត់លេខ៣ ក្រុងព្រះសីហនុបានប្រាប់អោយដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមគ្រួសារសាច់ញាតិបានមកប្រាប់សង្កាត់ថា គេបានប្រទះឃើញសាកសពជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកបាត់ខ្លួន២នាក់ នៅក្នុងដែនសមុទ្រប្រទេសវៀតណាម ហើយជនរងគ្រោះដែលក្រុមគ្រួសារអះអាងថាប្រទះឃើញសាកសពនេះតាមរយៈការចំណាំសម្លៀកបំពាក់ជាប់នឹងខ្លួន។
ជនរងគ្រោះឈ្មោះ អ៊ុន ម៉ៅ អាយុ42ឆ្នាំ រស់នៅក្រុម12 ភូមិ3 សង្កាត់លេខ3 ក្រុងព្រះសីហនុ ។
បើតាមមន្ត្រីសង្កាត់លេខ៣ ប្រាប់ថា បច្ចុប្បន្ន ខាងក្រុមគ្រួសារកំពុងរកអន្តរាគមន៍ដើម្បីនាំយកសាកសពមកធ្វើបុណ្យ៕ ឆ្លាម សមុទ្រ