ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេស​អា​មេ​នី​៖ សម្រេចលាលែង​ចេញពី​តំណែង​ ព្រោះមិន​ពេញចិត្ត​នឹង​កិច្ចព្រមព្រៀង​​រុស្ស៊ី និង​អា​ស៊ែ​បៃ​ហ្ស​ង់

ចែករំលែក៖

អន្តរជាតិ៖ ដោយបង្ហាញពីការមិនពេញចិត្តនឹងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយរុស្ស៊ី និងអាស៊ែបៃហ្សង់បញ្ចប់ជម្លោះក្នុងតំបន់Nagorno-Karabakh បានធ្វើឲ្យរដ្ឋមន្ត្រីការបរទេសអាមេនីលោកZohrab Mnatsakanyan នៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញនេះសម្រេចលាលែងចេញពីតំណែង ប៉ុន្តែទឹកដីក្នុងតំបន់នេះមួយចំនួនដែលធ្លាប់គ្រប់គ្រងដោយក្រុមឧទ្ទាមផ្ដាច់ខ្លួនអាមេនីទៅឲ្យរដ្ឋាភិបាលអាស៊ែបៃហ្សង់

ជាក់ស្តែងការចុះចេញពីតំណែងរបស់រដ្ឋមន្ត្រីការបរទេសអាមេនី លោកZohrab Mnatsakanyan ប៉ុន្មានថ្ងៃក្រោយអាមេនី ចុះហត្ថលេខាកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអាស៊ែបៃហ្សង់ក្រោមការជ្រោមជ្រែងរបស់របស់រុស្ស៊ី ចំណែកកិច្ចព្រមព្រៀងនេះ ត្រូវបានមើលឃើញថាជាបរាជ័យសម្រាប់អាមេនី ព្រោះទឹកដីខ្លះដែលក្រុមឧទ្ទាមដែលខ្លួនគាំទ្រនៅ Nagorno-Karabakh ត្រូវប្រគល់ឲ្យអាស៊ែបៃហ្សង់

បើតាមទីភ្នាក់ងារព័ត៌មាន​Reuters​ ចុះផ្សាយថា អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសអាមេនី អះអាងថា ការបោះបង់ក្រុង Shusha ដែលជាក្រុងសំខាន់ទី ក្នុងតំបន់ Nagorno-Karabakh ពុំដែលស្ថិតក្នុងរបៀបវារៈណាមួយនៃការចចារសន្តិភាពជាមួយអាស៊ែបៃហ្សង់ឡើយ ជាក់ស្តែងមិនមានមូលហេតុបញ្ជាក់ពីការលាលែងនេះឡើយ ប៉ុន្តែអាចទាក់ទិននឹងកិច្ចព្រមព្រៀងឈប់បាញ់ និងការប្រគល់ទីក្រុងឲ្យអាស៊ែបៃហ្សង់

ដោយឡែករដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Nikol Pashinyan ​ក្រោយចុះកិច្ចព្រមព្រៀងខាងលើ ក៏រងការទិតៀនពីសំណាក់សាធារណមតិក្នុងស្រុកដោយបាតុកររាប់ពាន់នាក់ធ្វើបាតុកម្មទាមទារឲ្យលោក​Pashinyan ចុះចេញពីតំណែង ដូចគ្នានេះដែរ ប្រធានាធិបតីអាមេនីលោកArmen Sarkissian បាននិយាយថារដ្ឋាភិបាលរបស់លោក​Pashinyan គួរណាស់តែត្រូវរំលាយចោល ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតសភាមុនអាណត្តិ

លោក​Sarkissian ក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាជាតិរបស់ខ្លួនថា« ដោយផ្អែកទៅលើស្ថានការណ៍បច្ចុប្បន្ន ការទាមទាររបស់សាធារណៈជន និងដើម្បីបញ្ចៀសវិបត្តិនយោបាយ ការបោះឆ្នោតសភាមុនអាណត្តិ ជារឿងដែលមិនអាចជៀសផុត​»​ លោកបន្តថា អាមេនីគួរមានរដ្ឋាភិបាលរួបរួមជាតិបណ្តោះអាសន្នមួយ យ៉ាងណាក្តី ការលើកឡើងរបស់ប្រធានាធិបតីអាមេនីពុំមានអំណាចចាប់បង្ខំឲ្យរដ្ឋាភិបាលឲ្យគោរពតាមឡើយ ដោយការលើកឡើងទាំងអស់នេះគ្រាន់តែជាអនុសាសន៍ប៉ុណ្ណោះ

គួររម្លឹកថា កាលពីថ្ងៃទី១០ វិច្ឆិកា អាមេនី អាស៊ែបៃហ្សង់ និងរុស្ស៊ី បានចុះកិច្ចព្រមព្រៀងសន្តិភាពមួយសម្រាប់តំបន់ Nagorno-Karabakh​កិច្ចព្រមព្រៀងនោះ អនុញ្ញាតឲ្យអាស៊ែបៃហ្សង់កាន់កាប់ទឹកដីដែលខ្លួនវាយយកបានក្នុងតំបន់ជម្លោះ រុស្ស៊ី បានពង្រាយកងរក្សាសន្តិភាពពាន់នាក់ដើម្បីឃ្លាំមើលបទឈប់បាញ់ខាងលើ តំបន់ Nagorno-Karabakh ទទួលស្គាល់ជាអន្តរជាតិជាទឹកដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែគ្រប់គ្រងដោយជនជាតិភាគតិចអាមេនីតាំងតែពីឆ្នាំ១៩៩៤។

ជុំវិញបញ្ហាខាងលើនេះ នាយករដ្ឋមន្ត្រី Pashinyn បានច្រានចោល ការទាមទារឲ្យចុះចេញពីតំណែងដែរ លោក Pashinyan ថែមទាំងបានលើកឡើងថា សង្គ្រាមជាមួយអាស៊ែបៃហ្សង់អាចនឹងត្រូវបានបញ្ចៀសបើសិនជាពេលនោះអាមេនីស្ម័គ្រចិត្តបោះបង់តំបន់ចំនួនជុំវិញទឹកដីNagorno-Karabakh នឹងទីក្រុង​Shushi​ ប៉ុន្តែលោកថា អាមេនីសុខចិត្តធ្វើសង្គ្រាម

ដោយ៖ស តារា


ចែករំលែក៖