ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បី​បញ្ចៀស​គ្រោះ​អត់ឃ្លាន​នៅ​បណ្ដាប្រទេស​ចំនួន​ អង្គការសហប្រជាជាតិ​(UN) បញ្ចេញ​លុយ​១០០​លាន​ដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីបញ្ចៀសគ្រោះអត់ឃ្លានក្នុងប្រទេសចំនួន ដែលកំពុងញាំញីដោយសង្គ្រាម វិបត្តិសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងជំងឺឆ្លង​COVID-19 ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌​(OCHA) របស់អង្គការសហប្រជាជាតិ​(UN) បានបញ្ចេញទឹកប្រាក់ចំនួន១០០លានដុល្លារ​​

នៅក្នុងសេចក្តីថ្លែងការណ៍របស់​OCHA បានបញ្ជាក់ថា ការបញ្ចេញប្រាក់ពីមូលនិធិអាសន្នរបស់អង្គការសហប្រជាជាតិ​(CERF) ជាវិធីដ៏រហ័ស និងមានប្រសិទ្ធភាពក្នុងការបង្ការគ្រោះអត់ឃា្លនៅប្រទេសទាំងខាងលើCERF ជាមូលនិធិរបស់ UN ដែលមានទឹកប្រាក់ជិត៥០០លានដុល្លារហើយដែលអនុញ្ញាតឲ្យបញ្ចេញសាច់ប្រាក់ជាបន្ទាន់ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ និងគ្រោះអាសន្នផ្សេងៗ ដោយពុំចាំបាច់ទន្ទឹងរង់ចាំប្រាក់ឧបត្ថម្ភពីរដ្ឋសមាជិកឡើយ

សូមជម្រាបថា ទឹកប្រាក់ចំនួន១០០លានដុល្លារ នឹងត្រូវចំណាយលើប្រទេសយេម៉ែនចំនួន៣០លានដុល្លារ អាហ្វហ្កានីស្ថាន១៥លានដុល្លារ នីហ្សេរីយ៉ា១៥លានដុល្លារ ស៊ូដង់ខាងត្បូងលានដុល្លារ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោលានដុល្លារ បួគីណាហ្វាសូលានដុល្លារនិង២០លានដុល្លារទៀតសម្រាប់ស្ថានការណ៍ដែលកំពុងដុនដាបនៅអេត្យូពីដោយសារសង្គ្រាមនឹងគ្រោះរាំងស្ងួត

ជាក់ស្តែងក្នុងចំណោមប្រទេសចំនួនទាំងលើ ប្រទេសចំនួនជួបគ្រោះរាំងស្ងួត និងជម្លោះប្រដាប់អាវុធ ប្រជាជនយេម៉ែនចំនួនជិត២៤លាននាក់ប្រឈមនឹងគ្រោះរាំងស្ងួតដោយសារសង្គ្រាមស៊ីវិល ចំណែកស៊ូដង់ខាងត្បូងត្រូវបាន UN ប្រកាសពីគ្រោះអាសន្នអត់ឃ្លានពីឆ្នាំ២០១៧ ដោយមនុស្សជាងលាននាក់ស្ថិតក្នុងអត់ឃ្លាន ស្ថានភាពនៅប្រទេសអាហ្វ្រិកនេះកាន់តែធ្ងន់ធ្ងរទៅទៀតដោយសារការឡើងថ្លៃម្ហូបអាហារអំឡុងពេល​COVID-19​

បើតាមប្រធាន OCHA លោក Mark Lowcock បានអះអាងថា គ្រោះអត់ឃ្លានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងឈឺផ្សា និងគួរឲ្យអាម៉ាស់បំផុតជាពិសេសក្នុងពិភពលោកដែលមានអាហារគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នា លោកប្រធាន OCHA បន្តថា គ្រោះអត់ឃ្លានបណ្តាលឲ្យមានជម្លោះ និងសង្គ្រាមដែលជាហេតុនាំឲ្យមានការបម្លាស់ទីមនុស្សទ្រង់ទ្រាយធំ

លោក Mark Lowcock បានបញ្ជាក់ទៀតថា គ្រោះអត់ឃ្លានអាចកើតឡើងបាន ដោយសារតែមនុស្សគ្រប់គ្នាអនុញ្ញាតឲ្យវាកើតមាន នាពេលបច្ចុប្បន្ននេះ មនុស្សជាង២៥០លាននាក់កំពុងប្រឈម រស់នៅជាមួយភាពអត់ឃ្លាន

ជាមួយគ្នានេះ ប្រធានកម្មវិធីស្បៀងអាហារពិភពលោក​(WFP) របស់ UN លោក David Beasley ក៏បានអះអាងដែរថា មនុស្សជាតិគួរណាស់តែផ្តោតកិច្ចខិតខំប្រឹងប្រែងទៅលើគ្រោះអត់ឃ្លាន កង្វះអាហារ អស្ថិរភាព និងបញ្ហាចំណាកស្រុក ក្នុងឆ្នាំ២០២០ WFP ចំណាយប្រាក់ជាង១០ពាន់លានដុល្លារដើម្បីចិញ្ចឹមមនុស្សជាង១០០លាននាក់ក្នុងប្រទេសចំនួន៥៥៕

ដោយ៖ស តារា


ចែករំលែក៖