ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បន្ដការងារដាក់បង្គោល ភ្លើងបំភ្លឺនៅមហាវិថីថ្មីចាប់ពីបុរី អង្គរភ្នំពេញ ដល់មុខហ្គ្រេនភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាល រាជធានី ភ្នំពេញ បានបន្ដការងារ ដាក់ ឱ្យដំណើរការ បង្គោល ភ្លើង បំភ្លឺ ផ្លូវប្រភេទព្រែកជាពីរចំនួន១០០ បង្គោលនៅលើ មហាវិថីថ្មីមួយខ្សែដែល មានទទឹង៣០ ម៉ែត្រដោយចាប់ពីបុរីអង្គរភ្នំពេញដល់មុខ ហ្គ្រេនភ្នំពេញប្រវែងជិត៦គីឡូម៉ែត្រ ។
មហាវិថីថ្មី មួយខ្សែនេះ មានបណ្តោយផ្លូវជិត៦ គីឡូម៉ែត្រ មានសួនច្បារកណ្តាល ចាប់ពីផ្លូវលេខ ១០០៣ ( ផ្លូវបត់ ចូលផ្សារទំនើប អុីអនម៉ល សែន សុខ ) ស្របប្រឡាយ មេខាងជើង រាជធានី ភ្នំពេញ រហូតដល់ មហាវិថី ឈ្នះឈ្នះ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ។ ការដាក់ឲ្យដំណើរការនេះចាប់ផ្តើមកាល ពីយប់ ថ្ងៃ២៤ខែមីនា ឆ្នាំ២០២១នេះ ។
សូមបញ្ជាក់ថា ការដ្ឋានស្ថាបនាមហាវិថី ខាងលើនេះ បានចាប់ផ្តើមកាលពី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ។ មហាវិថីថ្មីនេះរត់ត្រង់ ជួរភ្ជាប់មក មហាវិថី អង្គរ ឆ្ពោះមករង្វង់ មូលកាំកូ ។ ជាប្រភេទ ផ្លូវភ្លោះ មានប្រវែង ៥.៨៦០ ម៉ែត្រ ទទឹង៣០ ម៉ែត្រជា ផ្លូវ បេតុង អាមេ កម្រាស់២០ សង់ទីម៉ែត្រ ។ ទន្ទឹមនេះ ផ្លូវ សងខាង១២ ម៉ែត្រ,សួនកណ្តាល២ ម៉ែត្រ និង ចិញ្ចើមផ្លូវសងខាង២ ម៉ែត្រ ផ្លូវទ្វេរទិសមាន៣ គន្លង សម្រាប់ រថយន្ត ទៅមក និងមួយគន្លង សម្រាប់ទោចក្រយានយន្តទៅមក ។ ដាក់បណ្តាញលូសងខាងផ្លូវទំហំ០,៨ ម៉ែត្រ ប្រវែង១១.៧២០ម៉ែត្រ និងដាក់លូឆ្លងកាត់ទទឹងផ្លូវចំនួន៨កន្លែង ៕ដោយ៖ សំរិត


ចែករំលែក៖