ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋបន្តទៀតក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ លោកឧឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនឹងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋបន្តទៀតក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា, ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញនេះ កម្លាំងគ្រូពេទ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន០៩រូប សហការជាមួយក្រុមគ្រូពេទ្យទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់ គោលដៅធ្វើចត្តាឡីស័កប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ យោធភូមិភាគទី៥ កំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ស្ថិតក្នុងភូមិអូរអំបិល​ សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។ ដោយឡែក លោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី  អញ្ជើញបន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ នៅថ្ងៃអាទិត្យទី១១ ខែកក្កដា ឆ្នាំ២០២១ នេះផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖