ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញាខេត្តព្រះសីហនុ សូមជូនពរកងកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុដែលចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្ត !

ចែករំលែក៖

ខេត្តព្រះសីហនុ, នៅល្ងាចថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១ លោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, លោកបានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង ចំពោះកងកម្លាំងទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអនុវត្តវិធានការរដ្ឋបាល អនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ។ លោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, សូមជូនពរកងកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុដែលចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្ត។
សូមជូនពរកងកម្លាំងមានសមត្ថកិច្ច មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ ព្រោះឥឡូវនេះយើងមិនដឹងជំងឺដ៏កាចសាហាវមួយនេះនៅទីណានោះទេ បើគ្មានកិច្ចការសំខាន់សូមកុំចេញក្រៅផ្ទះ។
សូមចូលរួមអនុវត្តវិធានសុខាភិបាលឲ្យបានម៉ត់ចត់ និងបន្តចូលរួមវិធានការ «៣ការពារ ៣កុំ» ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។ ការលើកឡើងខាងលើនេះ គឺ លោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, បានសរសេរលើ facebook ផ្លូវការរបស់លោកផ្ទាល់ ៕

ដោយ៖សុខខេមរា


ចែករំលែក៖