ព័ត៌មានទាន់ហេតុការណ៍៖

Inter Milan ចុះហត្ថលេខាយក Edin Dzeko ពី Roma និង Denzel Dumfries ពី PSV Eindhoven

ចែករំលែក៖

ក្លិប Inter Milan បានស្វែងរកអ្នកជំនួសចំពោះការលក់ខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ដោយចុះហត្ថលេខាជាមួយអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester City គឺកីឡាករ Edin Dzeko ពីក្លិប Roma

ខ្សែប្រយុទ្ធ Dzeko ពិតជាបានរកគ្រាប់បាល់ដំបូងរបស់ Inter Milan មុនពេលកិច្ចព្រមព្រៀងត្រូវបានបញ្ជាក់ដោយស៊ុតបញ្ចូលទីក្នុងជ័យជម្នះមិត្តភាព ៣-០ លើក្រុម Dynamo Kyiv ពេលលេងដោយបិទទ្វារបន្ទាប់ពីចប់ការប្រកួត Inter Milan បានបង្ហាញថា ប្រធានក្រុមជម្រើសជាតិបូស្នៀ Dzeko វ័យ៣៥ ឆ្នាំរូបនេះបានចូលរួមក្នុងកិច្ចសន្យារយៈពេល២ ឆ្នាំ។

ក្លិប Inter Milan ក៏បានបន្ថែម Denzel Dumfries ដែលទិញពីក្លិប PSV Eindhoven ក្នុងកិច្ចសន្យា៤ ឆ្នាំ។ ខ្សែការពាររូបនេះបានបង្ហាញពីការចាប់អារម្មណ៍ដែលបានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិហូឡង់អំឡុងការប្រកួតយូរ៉ូ២០២០ ។

ក្រុម Inter Milan ចាប់ផ្តើមការពារតំណែងជើងឯកអុីតាលី Serie A របស់ពួកគេនៅថ្ងៃសៅរ៍សប្តាហ៍ក្រោយទល់នឹងក្រុម Genoa សម្រាប់ការប្រកួតបើកឆាករដូវកាលថ្មី។

Dzeko ដែលរកបាន១១៩គ្រាប់ក្នុងការបង្ហាញខ្លួន២៦០លើកសម្រាប់ក្រុម Roma គឺជាការជំនួសដោយផ្ទាល់សម្រាប់ Lukaku ដែលបានចូលរួមជាមួយ Chelsea ក្នុងតម្លៃ៩៧.៥លានផោន។ កីឡាករ Dzeko បានជួយក្រុមឈ្នះពានរង្វាន់ Bundesliga ឆ្នាំ២០០៨-២០០៩ ជាមួយ Wolfsburg និង Premier League ជាមួយ Man City ក្នុងឆ្នាំ២០១១-២០១២ និង២០១៣-២០១៤ ។

គ្រូបង្វឹកក្រុម Roma លោក Jose Mourinho ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Tammy Abraham របស់ក្រុមតោខៀវ Chelsea ដើម្បីជំនួស Dzeko ដែលត្រូវបានលក់ចេញនៅពេលនេះផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖