ខេត្តបាត់ដំបង៖ សូមជម្រាបជូនថា នៅថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៌៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជានាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអភិបាលស្រុករុក្ខគិរី និងឃុំ៥ របស់រដ្ឋបាលស្រុកនេះក្នុងខេត្តបាត់ដំបង ដែលសម្ភារទាំងនោះរួមមាន៖
+ស្រុករុក្ខគីរី ទទួលបាន៖
-កុំព្យូទ័រយួរដៃ ចំនួន០៥គ្រឿង
-ម៉ាស៊ីនព្រីនធ័រ ចំនួន០១ គ្រឿង
-ម៉ាស៊ីនថតចម្លងចំនួន០១គ្រឿង
-ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង
-វិទ្យុទាក់ទងចំនួន១០គ្រឿង
+ឃុំទាំង៥ក្នុងស្រុករុក្ខគិរី ក្នុង១ឃុំៗទទួលបាន៖
-កុំព្យូទ័រយួរដៃចំនួន០១ គ្រឿង
-ម៉ាស៊ិីនព្រីនធ័រ ចំនួន ០១ គ្រឿង
-វិទ្យុទាក់ទងចំនួន១០គ្រឿង
*សម្ភារសរុបទាំងអស់រួមមាន៖
កុំព្យួទ័រយួរដៃចំនួន១០គ្រឿង, ម៉ា
ស៊ីនព្រីនធ័រចំនួន០៦ គ្រឿង, ម៉ាស៊ីនថតចម្លងចំនួន ០១ គ្រឿង , ម៉ាស៊ីនភ្លើង ចំនួន០១ គ្រឿង និង វិទ្យុទាក់ទងចំនួន៦០ គ្រឿង។
លោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគិរី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខនិងការលំបាក របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេសនៅពេលនេះបានបញ្ជាឱ្យ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជានាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានចុះមកទិញផ្ទាល់ដល់ចម្ការមៀន(តាង៉ែន) របស់ប្រជាកសិករដែលកំពុងតែជួបការលំបាកក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនាមរដ្ឋបាលស្រុករុក្ខគិរី សូមគោរពជូនពរសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ជន្មាយុយឺនយូរ បន្តដឹកនាំប្រទេសកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងថែរក្សាបាននូវសុខសន្តិភាព ជូនប្រជាពលរដ្ឋខ្មែរជារៀងរហូតតទៅ។
សូមបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋដែលបានដាំដុះ ផ្លែឈើផលានុផលតាមព្រំដែនកម្ពុជា- ថៃ ទោះទាល់ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដូចជាប្រទេសថៃ និងចិន នោះក៏ដោយ ក៏តាមរយៈសន្តានចិត្តប្រកបដោយគុណធម៌របស់ថ្នាក់ដឹកនាំប្រទេស ដែលមានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាពជូនជនរួមជាតិ បានគិតគូរគ្រប់កាលៈទេសៈ សម្រាប់ជនរួមជាតិ និងប្រកាសជាសាធារណៈប្រមូលទិញផលានុផលផ្លែមៀនឬផ្លែតាង៉ែន នៅតាមព្រំដែនកម្ពុជា- ថៃ ពីប្រជាកសិករ ដើម្បីយកមកចែកជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ អ្នកដែលកំពុងព្យាបាលជំងឺកូវីដ-១៩ នៅក្របខ័ណ្ឌទូទាំងប្រទេស ក្នុងទិសស្លោកដែលមិនអាចបំភ្លេចបាន គឺ (ខ្មែរជួយខ្មែរក្នុងគ្រាលំបាក) ៕
ដោយ ៖ សិលា