ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៥នាក់​ និងជាសះស្បើយចំនួន១១នាក់​ នៅថ្ងៃទី២៩ ខែសីហា!

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ បេី​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា​ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានបន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៥នាក់​ ខណៈដែល​អ្នកជំងឺជាសះស្បើយចំនួន១១នាក់​ នៅមូលដ្ឋានក្នុងក្រុង​ និងស្រុកចំនួន៨។ 

រដ្ឋបាលខេត្ត​ បានបញ្ជាក់បន្ថែមថា​ នៅក្នុងមូលដ្ឋានក្រុង​ និងស្រុកចំនួន៨​ នៃខេត្តព្រៃវែង​ មានដូចខាងក្រោម៖

១- ក្រុងព្រៃវែង            ចំនួន ​២នាក់

២- ស្រុកមេសាង          ចំនួន ​៨នាក់

៣-ស្រុកស្វាយអន្ទរ       ចំនួន ៥នាក់

៤- ស្រុកបាភ្នំ                ចំនួន ​៣នាក់

៥- ស្រុកព្រះស្ដេច         ចំនួន ២នាក់

៦- ស្រុកពាមរក៍            ចំនួន ២នាក់

៧- ស្រុកកំចាយមារ       ចំនួន​ ២នាក់

៨- ស្រុកពារាំង              ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

*៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

*៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

– កុំប៉ះពាល់គ្នា៕

ដោយ​៖សហការី​


ចែករំលែក៖