ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេលជាង១៧០ឆ្នាំ វាយប្រហាររដ្ឋ Louisiana អាមេរិក

ចែករំលែក៖

ព្យុះ Ida បានវាយប្រហារចូលដីគោកអាមេរិកបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ក្លាយជាគ្រោះទឹកជំនន់និងបាក់ដី ។ ព្យុះIda មានល្បឿនខ្យល់ដល់ទៅ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ។
អភិបាលរដ្ឋ Louisiana លោក John Bel Edwards បានឱ្យដឹងថា ព្យុះ Ida គឺជាព្យុះមានទ្រង់ទ្រាយធំបំផុត និងធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ចំពោះរដ្ឋនេះមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៨៥០មក។ លោក Louisiana បានបញ្ជាក់ថា ទំនប់ទឹកនៃរដ្ឋនេះនឹងអាចទប់ស្កាត់ការវាយប្រហារដោយព្យុះទ្រង់ទ្រាយធំបាន ក្រោយទទួលបានបទពិសោធន៍ដោយការវាយប្រហារពីព្យុះកាទ្រីណានៅទីនោះកាលពី១៦ឆ្នាំមុន ដែលបានសម្លាប់មនុស្ស១៨០០នាក់ក្នុងរដ្ឋ Louisiana ។
ព្យុះ Ida មានកម្រិតទី៤នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា (ពេលវេលានៅសហរដ្ឋអាមេរិក) បានបក់បោកចូលមកដល់រដ្ឋ Louisiana សហរដ្ឋអាមេរិកហើយ។ ព្យុះ Ida បានបក់បោកចូលមកដល់រដ្ឋ Louisiana ជាមួយសម្ពាធខ្យល់ខ្លាំង ហើយវានឹងបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុក ពេលឆ្លងកាត់ឆ្នេរសមុទ្រ Gulf Coast ភាគអាគ្នេយ៍រដ្ឋ Louisiana និងភាគនិរតីនៃសហរដ្ឋអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា មនុស្សជាង៥០ម៉ឺននាក់នៅក្នុងរដ្ឋ Louisiana គ្មានអគ្គិសនីប្រើប្រាស់ឡើយ ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការមកដល់នៃព្យុះ Ida ដ៏ខ្លាំងក្លានេះ។ ដោយឡែកនៅមិនទាន់មានសេចក្តីរាយការណ៍ថា អាចមានមនុស្សរងគ្រោះថ្នាក់ និងខូចខាតទ្រព្យសម្បត្តិក្នុងកម្រិតណាមួយនៅឡើយទេ៕ដោយ៖ធីរីណា

(ប្រភព៖ https://apnews.com)

រូបថត៖AP

 


ចែករំលែក៖