ខេត្តព្រៃវែង៖ បេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានបន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៥នាក់ ខណៈដែលអ្នកជំងឺជាសះស្បើយចំនួន១១នាក់ នៅមូលដ្ឋានក្នុងក្រុង និងស្រុកចំនួន៨។
រដ្ឋបាលខេត្ត បានបញ្ជាក់បន្ថែមថា នៅក្នុងមូលដ្ឋានក្រុង និងស្រុកចំនួន៨ នៃខេត្តព្រៃវែង មានដូចខាងក្រោម៖
១- ក្រុងព្រៃវែង ចំនួន ២នាក់
២- ស្រុកមេសាង ចំនួន ៨នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ៥នាក់
៤- ស្រុកបាភ្នំ ចំនួន ៣នាក់
៥- ស្រុកព្រះស្ដេច ចំនួន ២នាក់
៦- ស្រុកពាមរក៍ ចំនួន ២នាក់
៧- ស្រុកកំចាយមារ ចំនួន ២នាក់
៨- ស្រុកពារាំង ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា៕
ដោយ៖សហការី