ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារទំនើប LUCKY ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មានអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta បានចូលទៅទិញទំនិញនៅទីតាំងខាងលើ !

ចែករំលែក៖

ភ្នំពេញ ៖ ផ្សារទំនើប LUCKY ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មានអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta បានចូលទៅទិញទំនិញនៅទីតាំងខាងលើ ! នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នេះ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅ ផ្សារទំនើប LUCKY ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

មូលហេតុ ថ្ងៃទី០១ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦:៥០នាទី ដល់ម៉ោង ១៧:៣០នាទី អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta បានចូលទៅទិញទំនិញនៅទីតាំងខាងលើ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕


ដោយ ៖ សិលា


ចែករំលែក៖