ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានសហការជាមួយកម្លាំងនគរបាលស្រុកចំការលើឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធទៅនឹងករណីជួយដូរគ្រឿងញៀន។

 ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៤ និង ០០ នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចលើផ្លូវ៧១c១ ស្ថិតក្នុងភូមិអូរតាសែង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។

 សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ៤នាក់ដែលឃាត់ខ្លួនខាងលើមាន ៖

    ១-ឈ្មោះ ម៉ៃ ភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិអូរតាសែង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។

    ២-ឈ្មោះ ឈុន ចាន់ត្រា ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរជាងផ្សាដែក រស់នៅភូមិល្វាត្បូង ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ។

   ៣-ឈ្មោះ អ៊ាវ ជីឆាយ ហៅ យួន ភេទប្រុស អាយុ ៣១ឆ្នាំជាតិខ្មែរ លក់ដូរ រស់នៅភូមិល្វាជើង ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ។

   ៤-ឈ្មោះ សោម ពៅ ហៅឡូត ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

 សមត្ថកិច្ចបានបញ្ជាក់ទៀតថាក្រោយពីឃាត់ខ្លួនបានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៨កញ្ចប់ ទូរស័ព្ទដៃចំនួន ៤គ្រឿង និងម៉ូតូចំនួន ២គ្រឿង ។

   បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញនាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ដោយ ៖ ស សម


ចែករំលែក៖