ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ាជួបសំណេះសំណាលសួរសុខ ទុក្ខ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតទៅចែកជូនគ្រួសារអតីតយុទ្ធជនកម្ពុជា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោកឧត្ដមសេនីយ៍ ម៉ុន មាគ៌ា ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ចើញទៅសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនគ្រួសារអតីតយុទ្ធជនកម្ពុជា ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិត នៅភូមិសំបូរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ។

ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់មាន
ចំនួន៣៨គ្រួសារ និងគ្រួសារទុរគត ជិតខាងចំនួន ០៤គ្រួសារ និងប្រជាការពារ ចំនួន១២នាក់ ។ ក្នុង១គ្រួសារ ទទួលបានថវិកាចំនួន ៥០,០០០៛ អង្ករចំនួន ០១បាវ (២៥គក) មីចំនួន ០១កេស ទឹកត្រីចំនួន ០១យួរ ទឹកស៉ីអ៉ីវ ចំនួន ០១យួរ ត្រីខកំប៉ុង ចំនួន ០១យួរ ប្រេងឆា ចំនួន ០១ដប ខ្ទឹម សចំនួន ០១គក ប៊ីចេង ចំនួន ០១ កញ្ចប់ សរុបជាថវិកាចំនួន ៩,៥៦០,០០០៛ (ប្រាំ បួនលានហាសិបប្រាំមួយម៉ឺនរៀលគត់) ។

ក្នុងឱកាសនោះផងដែរ ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់បានគោរពថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន និងសូមគោរពជូនពរដល់សម្ដេចតេជោ និងក្រុមគ្រួសារជួបតែពុទ្ធទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ និងគាំទ្រសម្តេចជានាយករដ្ឋមន្រ្តី អាណត្តិក្រោយ បន្តបន្ទាប់ទៀត និងជៀសឆ្ងាយពីជំងឺកូវីដ១៩ (Covid-19) ៕

ដោយ ៖ សិលា


ចែករំលែក៖