ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជា អបអរសាទរ ការទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិ “មរតកតេជោ”!

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា, សហភាពសហព័ន្ធយុវជនកម្ពុជា កម្ពុជាបានកត់ត្រានូវទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នោះគឺការទទួលបាននូវពហុកីឡដ្ឋានជាតិដ៏ធំស្កឹមស្កៃ ប្រកបដោយប្រណិតភាព។ សមិទ្ធផលថ្មីនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីមោទនភាពជាតិថ្មីមួយទៀតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងក្លាយទៅជាកម្លាំងចិត្ត និងក្តីសង្ឃឹមសម្រាប់យុវជន យុវនារី ជាពិសេសកីឡាករ កីឡការិនី យើងទាំងអស់ ដើម្បីឈានទៅដណ្តើមយកជ័យជំនះ និងកិត្តិយសជូនជាតិមាតុភូមិលើវិស័យកីឡា នាពេលខាងមុខនេះ។ 

សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, យុវជនកម្ពុជាចងចាំ និងសូមសម្តែងនូវការដឹងគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលជាបន្តបន្ទាប់ តែងបានខិតខំប្រឹងប្រែងស្វែងរកសមិទ្ធផលជូនជាតិ និងប្រជាជន មិនថាតែក្នុងវិស័យកីឡា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ ជាការតបស្នងនូវគុណបំណាច់ដ៏ថ្លៃថ្លានេះ យើងខ្ញុំគ្មានអ្វីក្រៅពីការប្តេជ្ញាក្នុងការបន្តថែរក្សា ការពារ និងចូលរួមអភិវឌ្ឍបន្តថែមទៀតនូវអ្វី ដែលសម្រេចបានយ៉ាងលំបាកមកនេះ តាមរយៈការខិតខំប្រឹងប្រែងកសាងសមត្ថភាពខ្លួនឱ្យកាន់តែប្រសើរដើម្បីធ្វើជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ មាតុភូមិ និងប្រជាជន៕

ដោយ ៖ សិលា


ចែករំលែក៖