ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រៃវែង អញ្ជើញចូលរួមប្រារព្ធពិធីបុណ្យ​កាន់បិណ្ឌ​វេនទី១​

ចែករំលែក៖

ខេត្តព្រៃវែង ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃពុធទី២២ ខែកញ្ញា​ ឆ្នាំ២០២១ លោក ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងក្រុមគ្រួសារ ជាមួយមន្ត្រីរាជការ បានអញ្ជើញចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​វេនទី១​ ក្រោមអធិបតីភាព​ លលោកស្រី ញ៉ែម​ សាខន​ សខេង​ និងក្រុមគ្រួសារ​ រួមជាមួយ​  លោក​ លោកស្រី​ ជាសាច់សារលោហិត​ និងបាននិមន្តព្រះសង្ឃ​ ចំនួន១០អង្គ​ មកពី១០វត្ត​ ក្នុងស្រុកកំចាយមារ មកប្រារព្ធ​ពិធី​បុណ្យ​កាន់បិណ្ឌ​ទី១​ និងបង្សុកូល​ ដា​ឆ្លង​ជាកិច្ច​បង្ហើយបុណ្យ​ ដើម្បី​ឧទ្ទិសកុសល​ ជូនវិញ្ញាណក្ខ័ន្ឋ​សម្តេចអគ្គមហាធម្មពោធិសាល​ ជា​ ស៉ីម​ និងលោកជំទាវ​ ញ៉ែម​ សឿន​ ជាសុីម ព្រមទាំងវិញ្ញាណក្ខ័ន្ឋបុព្វការីជន​ និងញាតិការទាំង៧សណ្តាន​ ដែលប្រារព្ធ​នៅភូមិកន្លែងជ្រៅ​ ឃុំក្របៅ​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធចាប់គិតពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី ដែលកើតពីផលទាន។

ឆ្លៀតក្នុងឱកាសនេះដែរលោក អភិបាល​ខេត្ត​ ក៍សូមអំពាវនាវនូវគ្រប់វត្តអារាមទាំងអស់ដែលរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវអនុវត្តតាមវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួនដើម្បីកុំឲ្យកើតមានករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

ជជាថ្មីម្តងទៀតលោក អភិបាល​ខេត្ត​ សូមឧទិ្ទសកុលផលបុណ្យ​ ជូនដល់បងប្អូន​ និងប្រជាពលរដ្ឋ​ក្នុងខេត្តព្រៃវែង​ទាំងអស់​ ទទួលបានមគ្គផល​ដូចៗគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖