ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការធ្វើសេចក្តីព្រាងសេចក្តីប្រកាស​ASEP-11 បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ដោយមានរបៀបវារៈចំនួន៣ ៖ ទី១.បទបង្ហាញសេចក្តីព្រាងសេចក្តីប្រកាស ASEP-11 (Zero Draft) ទី២.ពិនិត្យនិងពិភាក្សាសេចក្តីព្រាងសេចក្តីប្រកាស ទី៣.ទិសដៅការងារបន្ត និងបញ្ហាផ្សេងៗ។

សមាសភាពចូលរួមមាន លោក គឹម សាន្ត ប្រធានក្រុមការងារទី១ នៃអនុគណៈកម្មការខ្លឹមសារ និងឯកសារនៃកិច្ចប្រជុំ ASEP-11 និងលោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារទី១ ព្រមទាំងសមាជិក សមាជិកាក្រុមការងារទី២៕

ដោយ ៖ សិលា


ចែករំលែក៖