ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកស៊ីម៉ាក់​៖​ ចូលសមរភូមិនៅរដូវវស្សា!

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី២៣ ខែកញ្ញា​ ឆ្នាំ២០២១នេះថា៖​ ចូលសមរភូមិនៅរដូវវស្សា! (២២​ កញ្ញា​ ២០២១)។ អរគុណសន្តិភាព​ ដោយសារមានសន្តិភាពដោយគ្មានសង្គ្រាមនេះហេីយ​ ទេីបអាចផ្តល់ឱកាសពង្រឹងសន្តិភាពឱ្យកាន់តែពេញលេញទាំងផ្លូវកាយផ្លូវចិត្តតាមរយ:ការកំចាត់ចោលសំណល់ពីសង្គ្រាម​!​ 

សំណល់ពីសង្គ្រាមនេះ មិនមែនមានតែគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយមុខនោះ​ មានបញ្ហាសង្គមជាតិគ្រប់វិស័យដែលត្រូវកសាងឡេីងវិញ មានដូចជាការពង្រឹងច្បាប់នានារបស់សង្គម​ ជំរុញការរីកចំរេីនខាងសេដ្ឋកិច្ច​ជាតិនិងសង្គម ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម​ ការផ្លាស់ប្តូរឥរិយាបថសង្គមដូចជាពីអាងអាវុធមកអាងច្បាប់​ …..ជាដេីម។ 

លោក​អគ្គនាយក​ស៉ីម៉ាក់​រូបនេះ​ បានឱ្យដឹងទៀតថា​ មានអ្នកខ្លះ​និយាយឃោសនាបងប្អូនខ្មែររស់នៅបរទេសដោយវាយប្រហារសន្តិភាពនៅមាតុភូមិខ្លួនឯងថា មានសន្តិភាពស្អីស្ងត់ឈឹងអញ្ចឹង​ សន្តិភាពទាល់តែមានទាំងផ្លូវកាយនិងផ្លូវចិត្ត!  បេីមនុស្សភ័យខ្លាចរត់ចោលស្រុក​ គ្មានសិទ្ធិសេរីភាព?​ អ្នកនិយាយនេះគ្មានគុណធម៌និង​អាចគ្មានមូលដ្ឋានយល់ដឹងច្បាស់លាស់ពីការផ្លាស់ប្តូរនិងកសាងសង្គមវប្បធម៌មួយប្រកបដោយចិរភាព​ឡេីយ​ ហេីយអាចគិតដូចពួកមេដឹកនាំប៉ុលពត​ ដែលរៀននៅស្រុកបារាំងដែរ​ ចង់ផ្លាស់ប្តូរសង្គមនិងកសាងសង្គមមួយឱ្យស្មេីភាពយ៉ាងឆាប់រហ័ស​ គឺកំទេចចោលអ្វីៗដែលរបស់របបមុនៗ​ និងសុីរួមដេករួមហ្នង! ។

មិនមែនទាល់តែមានបាតុកម្មរៀងរាល់ថ្ងៃដូចឆ្នាំ២០១៣និងដេីមឆ្នាំ២០១៤​ បានហៅថាសង្គមមួយមានសន្តិភាពមែន? !  បាតុកម្មបានដុតបំផ្លាញ​ វាយកំទេច​ ប្រេីអំពេីហឹង្សា​ ជេរប្រមាថ​ និងហៀបធ្លាក់ចូលចលាចលសង្គមជាថ្មី! ។ 

លោក​ ហេង​ រតនា​ បានសង្កត់ធ្ងន់ថា​ ចូលយល់ថាសន្តិភាពគឺគ្មានសង្គ្រាម​បង្ហូរឈាម​ ដែលសន្តិភាពនេះបេីកឱកាសសំរាប់គ្រប់ៗគ្នាអាចរួមគ្នាសន្សំពេលវេលាពង្រឹងសន្តិភាពយូរអង្វែងតទៅ​ ដោយការខិតខំកសាងសេចក្តីសុខសុវត្ថិភាព​ ពង្រឹងច្បាប់​និងសណ្តាប់ធ្នាប់សង្គម​ ឱ្យក្លាយជាសង្គមមួយមានវិន័យ​ សេចក្តីថ្លៃថ្នូរ​ សុីវីល័យនិងរីកចំរេីនតាមបែបសង្គមវប្បធម៌ខែ្មរ! ដូចនេះសន្តិភាពផ្លូវកាយ​ សន្តិភាពផ្លូវចិត្ត​ ហេីយអ្វីៗគ្រប់យ៉ាងរបស់សង្គមអាចបន្តរីកចំរេីននិងគង់វង្សតទៅសំរាប់មនុស្សជំនាន់ក្រោយៗទៀត! ៕

ដោយ​៖សហការី​


ចែករំលែក៖