ពលរដ្ឋរាប់លាននាក់នៅក្នុងទីក្រុង មែលប៊ន(Melbourne) ប្រទេសអូស្ត្រាលីបានត្រៀមលក្ខណៈរួចផុតពីការបិទទ្វារទប់ស្កាត់ការឆ្លងកូវីដ-១៩យូរបំផុតលើពិភពលោក។ នៅយប់ថ្ងៃទី២១ ខែតុលានេះ រដ្ឋVictoria នឹងបើកទ្វារឡើងវិញក្រោយពីពលរដ្ឋបានចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩បានច្រើនមក។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២១ខែតុលាបានផ្សាយថា ក្រោយការបិទទ្វារបានបញ្ចប់ នៅទីក្រុង
មែលប៊ន ហាងលក់ទំនិញ ភោជនីយដ្ឋាន តៀមស្រា ហាងកាហ្វេ…នឹងត្រូវបើកទ្វារដំណើរការជាធម្មតាវិញដូចដើមសម្រាប់អតិថិជនដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។
ភោជនីយដ្ឋាន និងហាងស្រាអាចទទួលភ្ញៀវបាន២០នាក់នៅក្នុងបន្ទប់ និងនៅខាងក្រៅបាន៥០នាក់ ។ ចំណែកហាងធ្វើសក់ កាត់សក់អាចទទួលភ្ញៀវបាន៥នាក់ក្នុងពេលតែមួយ។
កន្លងមក មន្ត្រីក្នុងតំបន់បានសន្យាថា នឹងបើកទ្វារឡើងវិញក្រោយពលរដ្ឋមានអាយុចាប់ពី១៦ឆ្នាំឡើងបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូសចាប់ពី៧០%ឡើងទៅ ។ នាយករដ្ឋមន្ត្រី Scott Morrison នៅថ្ងៃទី២១ខែតុលា បានបញ្ជាក់ថា រដ្ឋVictoria បានសម្រេចដល់គោលដៅ ហើយការបន្ថយការរឹតត្បិតក៏ចាប់ផ្តើមផងដែរ រហូតដល់ពលរដ្ឋចាក់វ៉ាក់សាំងបានពី ៨០-៩០%ទើបអាចដំណើរការទាំងស្រុងវិញ។
ពលរដ្ឋនៅទីក្រុងមែលប៊នត្រូវឆ្លងកាត់ការបិទទីក្រុងដល់ទៅ ៦លើកចាប់តាំងពីដើមខែសីហាដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ប្រភេទថ្មីដែលតា ។ គិតមកដល់ថ្ងៃទី២២ខែតុលាស្អែកនេះ ទីក្រុងមានពលរដ្ឋជាង៥លាននាក់ នេះបានឆ្លងកាត់ការបិទទ្វាររហូតដល់ទៅ២៦២ថ្ងៃ គឺជិត៩ខែ ក្លាយទៅជាតំបន់បិទទ្វារយូរជាងគេបំផុតលើពិភពលោក៕ ដោយ៖ធីរីណា
រូបថត៖Reuters
រូបថត៖AFP/TTXVN