នៅថ្ងៃទី២១ខែតុលា ចិនបានសម្រេចលុបជើងហោះហើររាប់រយ ព្រមទាំងបិទសាលារៀន បង្កើនការធ្វើតេស្តដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ពាក់ព័ន្ធនឹងអ្នកទេសចរមួយក្រុម។
នៅថ្ងៃទី២១ខែតុលា ចិនបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៣នាក់ ។ នេះជាថ្ងៃទី៥ហើយ ដែលចិនរកឃើញករណីឆ្លងកូវីដ -១៩ថ្មី នៅតំបន់ភាគខាងលិចនិងភាគពាយ័ព្យនៃប្រទេសចិន។ ការផ្ទុះកូវីដ-១៩ថ្មី គឺជាប់ពាក់ព័ន្ធនឹងពីរនាក់ប្តីប្រពន្ធដែលជាអ្នកទេសចរ ហោះហើរពីទីក្រុងសៀងហៃទៅកាន់ ទីក្រុង Xian និង Gansu ។ អ្នកដែលជាប់ពាក់ព័ន្ធដោយប្រយោលមាននៅក្នុងខេត្តក្រុងចំនួន៥ ក្នុងនោះមានទាំងទីក្រុងប៉េកាំងផងដែរ។
ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ មន្ត្រីក្នុងតំបន់បានសម្រេចធ្វើតេស្តជាទ្រង់ទ្រាយធំដល់ពលរដ្ឋ ។ ទន្ទឹមនឹងនោះ ក៏បានសម្រេចបិទទ្វារ ទីតាំងទេសចរណ៍ សាលារៀន កន្លែងកម្សាន្ត…នៅក្នុងតំបន់មួយចំនួនផងដែរ។
ជាមួយគ្នានេះដែរតំបន់ជើងហោះហើរប្រមាណ៦០% នៅអាកាសយានដ្ឋានទីក្រុង Xian និង Gansu ត្រូវបានលុបចោល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ជាទ្រង់ទ្រាយធំនាំឱ្យពិបាកទប់ស្កាត់៕ ដោយ៖ធីរីណា
រូបថត៖AFP.