ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ តុលា ឆ្នាំ២០២១
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន និងផ្សព្វផ្សាយទិសដៅបន្ត ក្រោមអធិបតីភាពនាយសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀននៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិដែលមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន
លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ប្រធានក្រុមប្រតិបត្តការផ្ទាល់ បសប.ហភវ ព្រមទាំងនាយករងទាំងអស់ និងនាយការិយាល័យទាំង១១ និងសមាសភាពក្នុងគណៈករណីស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ សរុប៧៧រូប (ស្រី០១)ក្នុងកិច្ចប្រជុំឯក លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ប្រធានក្រុមប្រតិបត្តការផ្ទាល់ បសប.ហភវ តំណាង លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានធ្វើការកើតសរសើរពីវឌ្ឍនភាពល្អ ដោយមានការបង្កើតជាគណៈករណីដោយឡែកបែរជាមានសភាពយឺតក្នុងការអនុវត្តជាងមុន ដោយឃើញថាម្ចាស់គណៈករណី ហាក់បីដូចជាមិនអើពើ និងយកចិត្តទុកដាក់ក្នុងការស៊ើបអង្កេត។
លោកធ្វើការទទូចស្នើសុំសារជាថ្មីម្តងទៀត អោយមន្ត្រីអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកការស៊ើបអង្កេតបទល្មើសម្អាតប្រាក់នូវរាល់ករណីដែលមានតម្រុយបទល្មើសសម្អាតប្រាក់។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានប្រគល់ការងារដឹកនាំការសម្អាតប្រាក់ជូន លោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ ទទួលផែនការិយាល័យប្រឆាំងការសម្អាតប្រាក់។
ក្រុមការងារសម្អាតប្រាក់មន្ទីរ និងម្ចាស់ករណីត្រូវធ្វើការទំនាក់ទំនងគ្នាអោយបានល្អប្រសើរដើម្បីកសាងរបាយការណ៍អោយបានត្រឹមត្រូវ។ ម្ចាស់ករណីមិនត្រូវព្រងើយកន្តើយ ក្នុងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ទេត្រូវសស្រាក់សស្រាំក្នុងការបើកការស៊ើបអង្កេត។
ជាចុងបញ្ជប់លោកនាយឧត្តមនាយសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ដឹកនាំ
និងចែករម្លែកបទពិសោធន៍ការងារសម្អាតប្រាក់៖ ទ្រព្យសម្បត្តិដែលរឹបអូសបបានហើយៗងាយខូចខាត ពិបាកគ្រប់គ្រង គួរធ្វើការដាក់ឡៃឡុង និងបង្វិលសាច់ប្រាក់ចូលក្នុងធនាគារ ក្នុងករណីដែលតុលាការកំណត់អោយប្រគល់ត្រឡប់វិញ យើងអាចបង្វិលសាច់ប្រាក់ទាំងនោះទៅវិញ ជាជាងការទុកទ្រព្យសម្បត្តិអោយខូចខាត។
• ត្រូវបើកការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់៖ បង្កក និងរឹបអូស ទ្រព្យសម្បត្តិឃាត់ជាក់ស្តែង ក្នុងពេលបង្ក្រាប និងអំឡុងពេលស៊ើបអង្កេតបន្ត។ ក្រុមបង្ក្រាបទាំងអស់ត្រូវមានឆន្ទៈក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ ជាពិសេសម្ចាស់ករណី គិតចាប់តាំងពីការសួរចម្លើយឡើងទៅដោយផ្តោតលើការងារប្រឆាំងការសម្អាតប្រាក់ផងដែរ។ គួរពិចារណាផងដែរតើគួរបំបែកសំណុំរឿង។
• ពិនិត្យឡើងវិញលើការកំណត់ការចោទប្រកាន់បទល្មើសក្រោយពេលបង្ក្រាប ករណីមានវត្ថុតាងតិចតួច និងមិនមានសញ្ញាណនៃបទល្មើសសម្អាតប្រាក់ គួរពិចារណាចោទប្រកាន់ពីបទរក្សាទុក ជាជាងបទល្មើសជួញដូរ ជៀសវាងការដាក់បន្ទុកពីសំណាក់អន្តរជាតិលើចំនួនបទល្មើសជួញដូរ តែគ្មានសញ្ញាណបទល្មើសសម្អាតប្រាក់៕
ដោយ៖ ស សម