ព័ត៌មានទាន់ហេតុការណ៍៖

បើទោះបីរងការដាក់ទណ្ឌកម្មក្តី ក៏រុស្ស៊ីនៅតែទទួលបានប្រាក់ចំណូលពីការលក់ប្រេងដល់ទៅ១ពាន់លានដុល្លារក្នុងមួយថ្ងៃ

ចែករំលែក៖

ក្រុមអ្នកជំនាញបានលើកឡើងពីតួលេខដែលបង្ហាញឱ្យឃើញថា រុស្ស៊ីនៅតែទទួលបានប្រាក់ចំណូលយ៉ាងតិច១ពាន់លានដុល្លារក្នុងមួយថ្ងៃពីការលក់ថាមពលទៅកាន់ទីផ្សារអន្តរជាតិ បើទោះបីរងការដាក់ទណ្ឌកម្មពីអាមេរិកនិងសម្ព័ន្ធមិត្តក្តី។
សារព័ត៌មាន CNBC បានដកស្រង់របាយការណ៍ស្រាវជ្រាវពីអ្នកឯកទេសរបស់លោក Gerard DiPippo អ្នកឯកទេសស្រាវជ្រាវពីយុទ្ធសាស្ត្រអន្តរជាតិ (CSIS) ដែលបានលើកឡើងថា វិស័យថាមពលប្រេងនៅតែជាប្រភពចំណូលដ៏សំខាន់បំផុតរបស់រុស្ស៊ី ស្មើនឹង៤៧%នៃប្រាក់ចំណូលរបស់រដ្ឋនៅក្នុងអំឡុងពេលពីខែមករាដល់ខែឧសភា ។
នៅក្នុងបទសម្ភាសន៍កាលពីខែមិថុនា លោក DiPippo បានបញ្ជាក់ថា ចិននិងឥណ្ឌានៅតែជាអតិថិជនធំបំផុតរបស់រុស្ស៊ី ហើយការនាំចេញប្រេងទៅកាន់អាស៊ីរបស់ប្រទេសរុស្ស៊ីបានកើនឡើងខ្ពស់។
កាលពីខែឧសភា រុស្ស៊ីបាននាំមុខទាំងប្រទេសអារ៉ាប៊ី សាអូ៊ឌីត ក្លាយទៅជាប្រទេសដែលផ្គង់ផ្គង់ប្រេងឱ្យចិនច្រើនបំផុត ។ ជាមួយគ្នានេះដែរ បណ្តារោងចក្រផលិតប្រេងនៅក្នុងប្រទេសឥណ្ឌាកំពុងតែពិភាក្សាទិញប្រេងពីប្រទេសរុស្ស៊ី ៕

ដោយ៖ ធីរីណា(រូបថត៖ Reuters )


ចែករំលែក៖