កីឡាករបាល់សកល Tyson Fury នឹងប្រកួតជាមួយ Derek Chisora នៅកីឡដ្ឋាន Tottenham Hotspur នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ខាងមុខក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស។ Fury វ័យ៣៤ឆ្នាំនឹងការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC ជាលើកទី៣ ដោយប៉ះនឹងអ្នកប្រដាល់ដែលគាត់បានផ្តួល២ដងរួចមកហើយ។
កីឡាករជនជាតិអង់គ្លេស Fury ធ្លាប់បានប្រកួតជាមួយ Derek Chisoraក្នុងឆ្នាំ២០១១ និង២០១៤ ដោយបានឈ្នះយ៉ាងស្រួលទាំង២លើក។ Fury បានកំពុងពិភាក្សាដើម្បីប្រយុទ្ធជាមួយ Anthony Joshua នៅក្នុងខែធ្នូ ប៉ុន្តែការចរចារមិនបានចុះសម្រុងគ្នារវាងជំរំទាំងពីរ។
ម្ចាស់ជើងឯកពិភពលោកមិនដែលចាញ់ឡើយក្នុងការប្រកួតចំនួន៣២ដង ខណៈដែលកីឡាករ Chisora វ័យ៣៨ឆ្នាំកំពុងខិតជិតដល់ទីបញ្ចប់នៃអាជីពរបស់គាត់ ហើយធ្លាប់ប្រកួតចាញ់ចំនួន៣ដងក្នុងការប្រកួតចំនួន៤ដងចុងក្រោយរបស់គាត់។ Chisora បានបញ្ចប់ការចាញ់៣ដងដោយការផ្តួលកីឡាករ Kubrat Pulev ក្នុងខែកក្កដា ខណៈដែល Fury បានប្រកួតចុងក្រោយដោយយកឈ្នះ Dillian Whyte នៅកីឡដ្ឋាន Wembley កាលពីខែមេសា។
Fury បានប្រកាសចូលនិវត្តន៍របស់គាត់បន្ទាប់ពីការឈ្នះនោះ ប៉ុន្តែចាប់តាំងពីពេលនោះមកបានវិលត្រលប់មកសង្វៀនវិញ ហើយឥឡូវនេះចង់ប្រកួតជាមួយជើងឯក Oleksandr Usyk សម្រាប់ខ្សែក្រវាត់ទម្ងន់ធ្ងន់សំខាន់ៗទាំងអស់នៅឆ្នាំក្រោយ។
Fury និង Chisora មានការប្រជែងគ្នាយ៉ាងយូរកាលពីដើមដំបូងនៃអាជីពរបស់ពួកគេ។ អ្នកទាំងពីរជាអ្នកប្រជែងគ្នាដែលមិនស្គាល់ចាញ់សោះក្នុងការប្រកួតចំនួន១៤ដងដែលបានជួបគ្នាដំបូងក្នុងឆ្នាំ ២០១១។
Chisora កាលពីមានអាយុ២៧ឆ្នាំ ជាអ្នកការពារជើងឯកអង់គ្លេស និងម្ចាស់ជើងឯក Commonwealth ហើយបានឃើញការប្រកួតដែលបានស្នើឡើងចំនួនពីរជាមួយនឹងម្ចាស់ជើងឯកពិភពលោក Wladimir Klitschkoក្នុងរយៈពេលត្រឹមតែ៨ខែប៉ុណ្ណោះ។
ចំណែក Fury កាលពីមានអាយុត្រឹមតែ២៣ឆ្នាំប៉ុណ្ណោះ ត្រូវបានចាត់ទុកថា ជាកីឡាករដែលមានបទពិសោធន៍ប្រកួតច្រើន ដែលធ្វើឲ្យគាត់ក្លាយជាកីឡាករប្រជែងជាមួយ Chisora ។ ប៉ុន្តែ Fury បានប្រគល់ឱ្យ Chisora នូវការបាត់បង់ដំបូងនៃអាជីពរបស់គាត់ជាមួយនឹងការយកឈ្នះ២លើកនៅ Wembley Arena ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)