ភ្នំពេញ ៖ ប្រធានអាស៊ានប្តូវេន និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតេជោហ៊ុនសែន បានថ្លែងថា, ជិតបីឆ្នាំមកនេះ, អាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្ត ក្នុងការដាក់ចេញវិធានគោលនយោ បាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩, កាត់បន្ថយផលប៉ះពាល់មកលើសង្គម សេដ្ឋកិច្ច, និងជាពិសេស បានដាក់ចេញនូវ “ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន» (ACRF) សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និង ការបន្តធ្វើឱ្យប្រសើរឡើងនូវបរិ យាកាសធុរកិច្ច និង វិនិយោគ ព្រមជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្តារឡើងវិញពីការវិបត្តិ នៃជំងឺកូវីដ-១៩ ។ ជាក់ស្តែង, យោងតាមការវាយតម្លៃ និង ព្យាករណ៍ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូ សេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO), សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយនឹងការសម្រេចបាននូវ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១% ក្នុងឆ្នាំ ២០២១ ជាមួយនឹងការរំពឹងទុក នូវ កំណើន ក្នុងអត្រា ៥,៣% និង ៤.៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា។
សម្តេចតេជោបន្តថា, ឆ្លៀតឱកាសនេះ, ខ្ញុំសូមជម្រាបជូនកិច្ចប្រជុំកំពូលនេះផងដែរថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ប្តូរវេនឆ្នាំ ២០២២ ក៏បានកំណត់បន្ថែមនូវ “គោលដៅយុទ្ធសាស្ត្រចំនួន ៤» នៅក្រោមសសរស្ដម្ភសហ- គម ន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ (១). ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា; (២). ការ កាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន; (៣). ការជំរុញសមាហរណកម្ម, បរិ យាប័ន្ន, ភាពធន់ និង ភាពប្រកួតប្រជែងអាស៊ានឲ្យខ្លាំងជាងមុន; និង (៤). អាស៊ានជាសកលសម្រាប់ភាព រីកចម្រើន និង ការអភិវឌ្ឍ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និង ភាព ធន់ផងដែរ ។ ឈរលើមូលដ្ឋាននេះ, សមាជិកអាស៊ានបានខិតខំយ៉ាងសកម្ម ក្នុងការសម្រេចបានវឌ្ឍន ភាពគួរឱ្យកត់សម្គាល់ នូវសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (Priority Economic Deliverables) ទាំង ១៩ ដែលត្រូវបានកំណត់កន្លងមក ៕
ដោយ : សិលា