ព័ត៌មានទាន់ហេតុការណ៍៖

ចំណងមិត្តភាពចិននិងកម្ពុជាកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាកាន់តែស៊ីជម្រៅ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ កម្ពុជា បានបង្ហោះ កិច្ចសម្ភាសន៍រវាង លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជាមួយភ្នាក់ងារប្រព័ន្ធផ្សាព្វផ្សាយ ចិននិងកម្ពុជា ស្តីពីការអញ្ជើញចូលរួមរបស់ លោកនាយករដ្ឋមន្ត្រីចិនក្នុងកិច្ចប្រជុំថ្នាក់ ដឹកនាំពាក់ព័ន្ធនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានិងដំណើរទស្សនកិច្ចជាផ្លូវការដោយ ផ្ទាល់មកកាន់ប្រទេសកម្ពុជា។ 

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ កម្ពុជា បានលើកឡើងថា, នាថ្ងៃទី១៦ខែវិច្ឆិកា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំ កម្ពុជា បានទទួលកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗក្នុងប្រទេស ចិននិងកម្ពុជា ស្តីពីសមិទ្ធផលសំខាន់ៗក្រោយ លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធនៃកិច្ចសហ- ប្រតិបត្តិការអាស៊ីបូព៌ា និង ដំណើរទស្សនកិច្ចជាផ្លូវការដោយផ្ទាល់មកកាន់ ប្រទេសកម្ពុជា។ អត្ថបទទាំងស្រុងមានដូចខាងក្រោម៖

សំណួរ៖ បន្ទាប់ពីសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ត្រូវបាន រៀបចំរួចជាស្ថាពរ លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធ នៃ កិច្ចសហប្រតិបត្តិការ អាស៊ីបូព៌ា និង បានបំពេញដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសកម្ពុជាផងដែរ។ តើ លោកឯកអគ្គរដ្ឋទូតចិន អាចជួយបង្ហាញពីអត្ថន័យសំខាន់នៃ ដំណើរទស្សនកិច្ចនេះបានទេ?

លោកឯកអគ្គរដ្ឋទូតចិន៖ ស្ថានភាពអន្តរជាតិនិងក្នុងតំបន់នាបច្ចុប្បន្ន នេះកំពុងតែជួបបញ្ហាដ៏ស្មុគស្មាញជាខ្លាំង កត្តាមិនច្បាស់លាស់ និង អស្ថិរភាព ផ្សេងៗកំពុងតែកើនឡើង ផលប៉ះពាល់នៃជំងឺកូវីដ១៩នៅតែកើតមានដដែល សំទុះនៃការស្ដារសេដ្ឋកិច្ចមានភាពយឺតយ៉ាវ គំនិតសង្គ្រាមត្រជាក់កំពុងកើត ឡើងជាថ្មីម្តងទៀត អភិបាលកិច្ចពហុភាគីត្រូវបានបាត់បង់សណ្តាប់ធ្នាប់ ការ អភិវឌ្ឍន៍សកលកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក។ ថ្មីៗ នេះ សមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ ត្រូវបានរៀបចំរួចជាស្ថាពរ ដោយគណបក្សកុម្មុយនីស្តចិន បានរៀបចំផែនការជាយុទ្ធសាស្ត្រក្នុងការ កសាងប្រទេសសង្គមនិយមបែបទំនើបកម្មគ្រប់ជ្រុងជ្រោយ និង ជំរុញការស្តារ ប្រជាជាតិចិនដ៏មហិមាគ្រប់ជ្រុងជ្រោយ បានសង្កត់ធ្ងន់ថា ចិននឹងការពារ សន្តិភាពពិភពលោក ជំរុញអភិវឌ្ឍគោលបំណងគោលការណ៍ការទូតយ៉ាង មុតមាំ ដើម្បីរួមជាកម្លាំងក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្ស ជាតិ ផ្តល់ភាពពិតប្រាកដកាន់តែច្រើនសម្រាប់សន្តិភាពនិងការអភិវឌ្ឍន៍លើ ឆាកអន្តរជាតិនិងក្នុងតំបន់។

លោកនាយករដ្ឋមន្ត្រីចិន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់ ដឹកនាំពាក់ព័ន្ធនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និង បានបំពេញទស្សនកិច្ច ជាផ្លូវការមកកាន់ប្រទេសកម្ពុជាផងដែរ នេះមិនត្រឹមតែជាកិច្ចប្រជុំអន្តរជាតិលើកដំបូង ដែលថ្នាក់ដឹកនាំចិនបានចូលរួមបន្ទាប់ពីបញ្ចប់សមាជគណបក្ស កុម្មុយនីស្តចិនលើកទី២០ប៉ុណ្ណោះទេ ក៏ជាដំណើរទស្សនកិច្ចទ្វេភាគីលើក ដំបូងមកកាន់ក្រៅប្រទេសរបស់ លោកនាយករដ្ឋមន្ត្រីចិន ចាប់តាំងពីមាន ការផ្ទុះឡើងនូវជំងឺវីរុស អំឡុងពេលនៃដំណើរទស្សនកិច្ចខាងលើ លោក នាយករដ្ឋមន្ត្រីចិន បានចូលរួមកិច្ចប្រជុំទាំងទ្វេ និង ពហុភាគីចំនួនរាប់សិប ជំនួប មិនត្រឹមតែបានបង្ហាញយ៉ាងច្បាស់ពីទំនួលខុសត្រូវរបស់ភាគីចិនក្នុង ការការពារសន្តិភាពស្ថិរភាពអន្តរជាតិនិងក្នុងតំបន់ និង ការជំរុញរួមគ្នានូវការ អភិវឌ្ឍន៍វិបុលភាពប៉ុណ្ណោះទេ ក៏បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្ត ទុកដាក់អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និង បានផ្ដល់ការគាំទ្រដល់ភាគី កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំទាំងនេះឡើង។ ដំណើរទស្សនកិច្ចនាលើកនេះ បានជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាង ចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅក្នុងកម្រិតខ្ពស់ ផ្តល់អត្ថប្រយោជន៍កាន់តែ ល្អប្រសើរជូនដល់ប្រជាជនទាំងពីរ ជួយដឹកនាំកិច្ចសហប្រតិបត្តិការក្នុងតំបន់ ឆ្ពោះដំណើរទៅកាន់ទិសដៅអភិវឌ្ឍន៍ត្រឹមត្រូវ បង្ហាញយ៉ាងពេញលេញពី គំនិតផ្ដួចផ្ដើមគោលនយោបាយរបស់ចិនក្នុងយុគសម័យថ្មី សម្រាប់កិច្ចសហ- ប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ា ផ្តល់ជាកម្លាំងចលករថ្មីដល់ការជំរុញវិបុល ភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់។

សំណួរ៖ លោកនាយករដ្ឋមន្ត្រីចិន បានមកបំពេញទស្សនកិច្ចជាផ្លូវ ការនៅប្រទេសកម្ពុជាម្តងទៀតដែលមានគម្លាតលើកទី១អស់រយៈពេល ៤ ឆ្នាំ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។ សូម លោក ឯកអគ្គរដ្ឋទូត ជួយបង្ហាញពីចំណុចលេចធ្លោនិងសមិទ្ធផលផ្លែផ្កានៃដំណើរ ទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីចិន មកកាន់ប្រទេសកម្ពុជា។

លោកឯកអគ្គរដ្ឋទូតចិន៖ លោកនាយករដ្ឋមន្ត្រីចិន បានជ្រើសរើស ប្រទេសកម្ពុជាសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ លោក ចាប់តាំង ពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ របស់ភាគីចិនសម្រាប់ទំនាក់ទំនងចិននិងកម្ពុជា ក៏បង្ហាញពីលក្ខណៈសំខាន់ ពិសេសនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃការបំពេញ ទស្សនកិច្ចក្នុងប្រទេសកម្ពុជា លោកនាយករដ្ឋមន្ត្រីចិន បានចូលគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមានជំនួបជាមួយ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ លើប្រធានបទដូចជា ការរឹតចំណងមិត្តភាពជា ប្រពៃណី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងលើបណ្តាវិស័យ និង បញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលជាក្តីបារម្ភរួម និងបានកំណត់ជាកុងសុងស៊ីសយ៉ាងទូលំទូលាយ។ បានប្រកាសរួមគ្នាថា ឆ្នាំ២០២៣ជា ” ឆ្នាំមិត្តភាពរវាង ចិននិងកម្ពុជា ” ។ ភាគីទាំងពីរក៏បានចេញសេចក្ដីថ្លែងការណ៍រួម និង បានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ឯកសារផងដែរ។ ចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចនេះ ខ្ញុំចង់បង្ហាញលើ ៣ ចំណុចសំខាន់ៗ៖

១. ការបន្តពង្រឹងជឿទុកចិត្តគ្នាទៅវិញទៅមកលើនយោបាយ និង ការ កសាងសហគមន៍វាសនារួម ត្រូវបានចាក់ឬសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូង ប្រជាជន ភាគីកម្ពុជាបានអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការរៀបចំ សមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ប្រកបដោយជោគជ័យ បានវាយ តម្លៃខ្ពស់ចំពោះសមិទ្ធផលផ្លែផ្កាដ៏មហិមារបស់ចិនដែលទទួលបាន បាន បញ្ជាក់ជាថ្មីម្ដងទៀតនូវការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ គាំទ្ររាល់ ការខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការសម្រេចបាននូវការបង្រួបបង្រួម ជាតិ។ ភាគីចិនបានអបអរសាទរយ៉ាងកក់ក្ដៅចំពោះការអភិវឌ្ឍន៍ក្នុងប្រទេស កម្ពុជាដែលទទួលបានសមិទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ បានបញ្ជាក់ជាថ្មីម្តង ទៀតចំពោះការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ កម្ពុជា គាំទ្រប្រជាជនកម្ពុជាដើរលើមាគ៌ានៃការអភិវឌ្ឍន៍ដែលសមស្របនឹង លក្ខខណ្ឌជាតិរបស់ខ្លួន ខិតខំប្រឹងប្រែងជួយកម្ពុជាក្នុងការការពារស្ថិរភាព សម្រេចបាននូវការអភិវឌ្ឍន៍ ការកែលម្អជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា នឹងពន្លឿនការកសាងសហគមន៍ វាសនារួមរវាងចិននិងកម្ពុជាឱ្យកាន់តែជិតស្និតក្នុងសម័យកាលប្រវត្តិសាស្ត្រថ្មី ពិភាក្សា និង ចុះហត្ថលេខាលើផែនការសកម្មភាពថ្មីក្នុងការកសាងសហគមន៍៊ វាសនារួមរវាងចិននិងកម្ពុជា និងរួមគ្នាបញ្ចូនសារវិជ្ជមានថាចិននិងកម្ពុជាបន្ត មរតកបឋមចិត្តនិងចំណងមិត្តភាពដោយមិនងាករ។

២. បន្តលើកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែង ឱ្យកាន់តែស៊ីជម្រៅ ជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែល្អប្រសើរ។ ភាគីទាំងពីរបានឯកភាពដើរតួនាទីឱ្យបានល្អ សម្រាប់គណៈកម្មាធិការសម្រប សម្រួលអន្តររដ្ឋាភិបាលរវាងចិននិងកម្ពុជា ពង្រឹងការចង្អុលបង្ហាញម៉ាក្រូនិង ការសម្របសម្រួលរៀបចំ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើបណ្ត វិស័យ។ ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិនិងការអនុវត្តច្បាប់នៃ ប្រទេសទាំងពីរ ជំរុញបង្ក្រាបសកម្មភាពជួញដូរមនុស្ស ល្បែងស៊ីសងអនឡាញ សកម្មភាពឆបោកតាមទូរគមនាគមន៍ និងបទឧក្រិដ្ឋកម្មដែលពាក់ព័ន្ធ។ ពន្លឿនការកសាងរួមគ្នានូវ ” ខ្សែក្រវាត់និងផ្លូវ ដែលមានគុណភាពខ្ពស់ លើកកម្ពស់កិច្ចសហប្រតិបត្តិការផលិតកម្មនិងវិនិយោគ ពន្លឿនគម្រោងធំៗ ដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី គម្រោងខ្សែកាប អុបទិកបាតសមុទ្រខេត្តព្រះសីហនុនិងហុងកុងជាដើម… កែលម្អការកសាង ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាមានដូចជាផ្លូវថ្នល់ ស្ពាន ភស្តុភារ ឃ្លាំងទំនិញជាដើម ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលស្អាត ដើម្បីជួយ កម្ពុជាពន្លឿនការកសាងប្រព័ន្ធឧស្សាហកម្មទំនើបនូបនីយកម្ម សម្រេចបាន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ដើរតួនាទីយ៉ាងពេញលេញសម្រាប់ កិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា និង កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ពន្លឿនជំរុញកិច្ចសហប្រតិបត្តិ- ការកសិកម្មទ្រង់ទ្រាយធំ ជំរុញទំនិញកម្ពុជាដែលមានគុណភាពខ្ពស់ ពិសេសកសិផលអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ពង្រឹងកិច្ចសហ ប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ អប់រំ វប្បធម៌ សុខាភិបាល ទេសចរណ៍ និង រដ្ឋាភិបាលក្នុងតំបន់ គាំទ្រកម្ពុជាក្នុងបង្កើតកម្មវិធីបង្រៀនភាសាចិន បន្តការ ផ្លាស់ប្តូរប្រជាជនទៅវិញទៅមក និងបង្កើនជើងហោះហើរនៃប្រទេសទាំងពីរ។ ចិនគាំទ្រការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា នឹងពន្លឿនគម្រោងដែល ផ្តល់ផលជូនដល់ប្រជាជនមានដូចជា ជំរុញគម្រោងផ្លូវជនបទដំណាក់កាលទី ៣. គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទដំណាក់កាលទី៣ គម្រោងមន្ទីរពេទ្យ កណ្តាលក្នុងខេត្តព្រះសីហនុ និងការដោះស្រាយបញ្ហាទឹកកខ្វក់ជាដើម។

៣. ការសម្របសម្រួលពហុភាគីឱ្យកាន់តែជិតស្និទ្ធ រួមគ្នាការពារយុត្តិធម៌ សច្ចធម៌លើឆាកអន្តរជាតិ។ ភាគីទាំងពីរបានឯកភាពគ្នាផ្សព្វផ្សាយគុណតម្លៃ រួមនៃមនុស្សជាតិគ្រប់រូបមានដូចជាសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យ និងសេរីភាព រួមគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល ជំរុញ ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ ភាគីកម្ពុជាគាំទ្រគំនិត ផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក និង គំនិតផ្តួចផ្តើមសន្តិសុខពិភពលោកដែលស្នើ ឡើងដោយភាគីចិន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថាត្រូវតែប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីនិយមពិតប្រាកដ ជំរុញលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្មសម្រាប់ ទំនាក់ទំនងអន្តរជាតិ ជំរុញអភិបាលកិច្ចជាសកលឱ្យមានការអភិវឌ្ឍន៍តាមទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល។ ប្រកាន់ខ្ជាប់នូវការការពារក្រម ប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ការពារយុត្តិធម៌និងសច្ចធម៌អន្តរ ជាតិ ប្រឆាំងទង្វើអនុត្តរភាព និងនយោបាយប្រើអំណាចសង្កត់ ប្រឆាំងនឹង គំនិតសង្គ្រាមត្រជាក់ ប្រឆាំងនឹងលទ្ធិឯកតោភាគីនិយមនិងក្រុមរង្វង់តូចដែល មានលក្ខណៈរើសអើង ប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេស  និងប្រឆាំងនឹងស្តង់ដារទ្វេ។ ភាគីទាំងពីរផ្តួចផ្តើមបង្កើតការផ្លាស់ប្តូ រយោបល់ និង កិច្ចសហប្រតិបត្តិការនៃបណ្ដាប្រទេស លើបញ្ហាសិទ្ធិមនុស្ស ដោយឈរលើមូលដ្ឋាននៃសមភាព ការគោរពគ្នាទៅវិញទៅមក ប្រឆាំងនឹង ការយកសិទ្ធិមនុស្សមកធ្វើជាឈ្នាន់នយោបាយ។ ភាគីទាំងពីរក៏បានឯកភាព ពង្រឹងបន្ថែមទៀតនូវការសម្របសម្រួល និង សហការគ្នាក្រោមក្របខណ្ឌពហុ ភាគីមានដូចជា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និង កិច្ចសហប្រតិបត្តិ ការចិន-អាស៊ានជាដើម។ នៅមានត ៕

ដោយ : សុខ ខេមរា


ចែករំលែក៖