ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បន្ត ដោយលើកចំនួន ១០ចំណុចសំខាន់ៗ ដូចខាងក្រោម :
១- មនុស្សឆ្នាំងច្រើន = នៅជាមេសហជីពថាជួយកម្មករមិនបាន មកធ្វើមេបក្សទើបអាចជួយបានច្រើន ?
២- កាលធ្វើជាមេសិទ្ធិមនុស្សទើបជួយកិច្ចការសិទ្ធិមនុស្សបាន = ដល់បរាជ័យបែរមកធ្វើមេបក្សសិទ្ធិមនុស្សទើបអាចជួយពីសិទ្ធិមនុស្សបាន?
៣- បើមិនហាមក៏ពួកគេថារំលោភសិទ្ធិមនុស្សដែរ = អញ្ចឹងហាមឬមិនហាមនៅតែត្រូវពួកគេថាដដែល ?
៤- ទាមទាររកប្រាក់សំណងតាមច្បាប់ស្តីពីការងារ = ដល់គេដោះស្រាយឲ្យស្របតាមច្បាប់ការងារបែរជាមិនព្រមទទួលយក?
៥- កាសែតឌើ ខាំបូឌីយ៉ាដេលី យកការសង្ស័យមកធ្វើជាព័ត៌មានផ្សាយរបស់ខ្លួន = គឺជាព័ត៌មានគេចពីការទទួលខុសត្រូវផ្ទុយពីក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន បើគេតវ៉ានឹងឆ្លើយថាខ្ញុំគ្រាន់តឺសង្ស័យទេតើ ខ្ញុំមានថាពិតឯណា?
៦- រ៉ុង ឈុន យកសីលធម៌សង្គមមកធ្វើនយោបាយ = យកសីលធម៌សង្គមមកធ្វើរបាំងនយោបាយ ?
៧- ពាក្យពោលថាជួញឆ្ងាយមិនជាងជួញជិត = ការងារនៅក្នុងស្រុកគគោកមិនព្រមនៅធ្វើទេសុខចិត្តទៅធ្វើនៅឆ្ងាយដែលទទួលផលមិនលើសក្នុងស្រុកហើយមានហានីរភ័យខ្ពស់?
៨- ក្នុងខណៈដែលមានវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩និងសង្គ្រាមអ៊ុយក្រែន = ការព្យួរផលិតកម្មឬបិទរោងចក្រមាននៅគ្រប់ប្រទេស បញ្ហាសំខាន់ត្រូវដោះស្រាយតាមច្បាប់ស្តីពីការងារនិងទទួលយកទាំងអស់គ្នាព្រោះសុទ្ធតែជាអ្នករងគ្រោះដូចគ្នា?
៩- បិទរោងចក្រនិងបញ្ឈប់ការងាកម្មករនៅក្រៅប្រទេសមិននិយាយទេ = បើនៅស្រុកខ្មែរខិតខំនិយាយនោះនិយាយឥតឈប់?
១០- សុំច្បាប់ហែក្បួនត្រឹម៥០នាក់ដល់គេកម្រឹតត្រឹម៥០នាក់ = បែរជាថាគេបិទសិទ្ធិទៅវិញ? ៕
ដោយ : សហការី