ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បាត់បង់ជីវិត ខណៈបញ្ជូនដល់មន្ទីរពេទ្យករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកដួលហើយកិនពីលើ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកដួលហើយកិនពីលើនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ឋិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោក គី មករា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប្រាប់ថា៖ កុមារីរងគ្រោះមានឈ្មោះ យ៉ា អាយុ១៣ឆ្នាំដែលមានឪពុកម្តាយ(លក់ខោអាវផ្សារធំមានជ័យ)រស់នៅភូមិ.សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

លោកបន្តថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តកាម៉ារីស៊េរីចាស់ឆ្នាំ១៩៩៥ពណ៌សពាក់ផ្លាកលេខPPNផ្សាយផ្ទាល់ដែលពាក់ខាងមុខនិងខាងក្រោយនៅពេលគ្រោះថ្នាក់កើតឡើងរថយន្តនិងម៉ូតូជនរងគ្រោះបានបើកបរស្របទិសគ្នាចេញពីផ្លូវជាតិលេខ៦ចូលផ្លូវផ្សារផ្នែកខាងកើតនិងខាងជើងបរិវេណផ្សារធំមានជ័យដោយម៉ូតូជនរងគ្រោះបើកបរស្របទិសគ្នាខាងឆ្វេងហើយរថយន្តបម្រុងបត់ស្តាំបានបុកបណ្តាលដួលកិនក្បាលជនរងគ្រោះរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យបង្អែកសិរីសោភ័ណតែអកុសលបានបាត់បង់ជីវិតទៅហើយ។

លោកបញ្ជាក់ថា៖ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីជំនាញបានចុះទៅពិនិត្យនិងស្រាវជ្រាវរូបភាពតាមកាំមេរ៉ាសុវត្ថិភាពគឺគ្រោះថ្នាក់កើតឡើងបង្កដោយរថយន្តបើកស្របទិសគ្នាជាមួយម៉ូតូហើយបម្រុងបត់ស្តាំហើយប៉ះម៉ូតូបណ្តាលដួលកិនក្បាលក្មេងស្រីរងគ្រោះបណ្តាលរបួសធ្ងន់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់នៅក្នុងរថយន្ត។អ្នកបើកបរមានចំនួន២នាក់ស្រីនិងប្រុសអាចប្តីប្រពន្ធក្រោយគ្រោះថ្នាក់កើតឡើងបានគេចខ្លួន ហើយរថយន្តដែលបង្កគ្រោះថ្នាក់ត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ។

ចំណែកសពជនរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ វណ្ណា


ចែករំលែក៖