ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ក្នុងផ្ទះសំណាក់ផែលើក្រុងក្រចេះដោយសារគាំងបេះដូង

ចែករំលែក៖

ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងផ្ទះសំណាក់យីហោ ផ្ទះសំណាក់ផែលើ មានទីតាំងស្ថិតនៅមាត់ទន្លេ ផែលើក្នុងភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះនៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

នគរបាលក្រុងក្រចេះបានឱ្យដឹងថា សពជនរងគ្រោះខាងលើ ឈ្មោះ​ អេះ​ អារី ភេទប្រុស អាយុ​៤២ឆ្នាំ​ ជាជនជាតិខ្មែរអ៊ិស្លាម សញ្ជាតិខ្មែរ​ មានទីលំនៅភូមិកំបុត​  ឃុំអង្គរបុរី ស្រុកអង្គរបុរី​ ខេត្តតាកែវ។ 

ប្រភពពីនគរបាលបន្តថា  ក្រោយពីទទួលបានព័ត៌មានពីករណីមនុស្សស្លាប់ក្នុងបន្ទប់នៅវេលាម៉ោង១០៖១៥នាទី​ សមត្ថកិច្ចជំនាញ​នៃអធិការ​ដ្ឋានក្រុងក្រចេះ​ សហការជាមួយកម្លាំងជំនាញខេត្ត​ និងមន្រ្តីមន្ទីរពេទ្យខេត្តក្រចេះ​ ព្រមទាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រចេះ អាជ្ញាធរមូលដ្ឋាន​បានចុះទៅដល់កន្លែងកេីតហេតុ​ភ្លាមដើម្បីធ្វេីការពិនិត្យសាកសព​។

យោងតាមការឆ្លេីយបំភ្លឺពីឈ្មោះ ម៉ាត់​ ហ៊ីម​ ត្រូវជាបងថ្លៃសព​ ប្រាប់កម្លាំងសមត្ថកិច្ចថា នៅវេលាម៉ោង១៧​ថ្ងៃទី១៥ ខែឧសភាខ្លួន​និងឈ្មោះ​ អេះ​ អារី​ (សព)​ បានមកសម្រាកនៅផ្ទះសំណាក់ផែលេី​ ជាន់ទី០២ បន្ទប់លេខ២០៧​ លុះព្រឹក​ឡេីងនៅថ្ងៃទី១៦ ខែ ឆ្នាំដដែល​ វេលាម៉ោង០៦​:៣០នាទី​ ខ្លួនបានហៅ​ ឈ្មោះ ​អេះ​ អារី​ ទៅលក់មុងដូចរាល់ដង​ តែមិនឮឆ្លេីយ ក៏បានផ្អើលឆោឡោ រកសោចាក់ចូល ទេីបប្រទះឃើញស្លាប់តែម្តង ភ្លាមៗនោះក៏រាយការណ៍ជូនសមត្ថកិច្ចផងដែរ។​ 

ក្រោយពិនិត្យសាកសពនិងប្រមូលព័ត៌មានជុំវិញកន្លែងកេីតហេតុ​បញ្ជាក់ថាៈឈ្មោះ​ ​អេះ​ អារី ​ ពិតជាស្លាប់ដោយសារខ្យល់គរស្លាប់(គាំងបេះដូង)​ ពិតប្រាកដមែន​។

បន្ទាប់បញ្ចប់នីតិវិធីត្រួតពិនិត្យក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តតាកែវ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖