ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Microsoft នឹងបង់ប្រាក់ពិន័យចំនួន ២០ លានដុល្លារអាមេរិកពីបទប្រមូលព័ត៌មានផ្ទាល់ខ្លួនកុមារដោយគ្មានការអនុញ្ញាតពីឪពុកម្តាយ

ចែករំលែក៖

គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) បាននិយាយកាលពីថ្ងៃចន្ទ (ទី ៥ ខែមិថុនា)ថា ក្រុមហ៊ុន Microsoft នឹងបង់ប្រាក់ពិន័យចំនួន ២០ លានដុល្លារអាមេរិក ដើម្បីដោះស្រាយការចោទប្រកាន់របស់ខ្លួន ដែលថាក្រុមហ៊ុនMicrosoft បានប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយខុសច្បាប់ពីកុមារដោយគ្មានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ការពារឯកជនភាពរបស់កុមារ លើអុីនធើណេត (COPPA) របស់សហរដ្ឋអាមេរិក ដោយប្រមូលព័ត៌មានផ្ទាល់ខ្លួនពីកុមារដែលបានចុះឈ្មោះចូលប្រព័ន្ធហ្គេម Xbox របស់ខ្លួនដោយមិនជូនដំណឹងដល់ឪពុកម្តាយរបស់ពួកគេ ឬទទួលបានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ ហើយដោយការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់កុមារ។

អ្នក​នាំពាក្យ​ក្រុមហ៊ុន Microsoft បាន​និយាយ​ថា ក្រុមហ៊ុន​បាន​ប្ដេជ្ញា​គោរព​តាម​សេចក្តីសម្រេចរបស់តុលាការ ហើយដំណើរការបង្កើតគណនីនឹងត្រូវបានអាប់ដេត និងកំហុសក្នុងការរក្សាទិន្នន័យដែលរកឃើញនៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុននឹងត្រូវបានដោះស្រាយ។

ច្បាប់តម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ណែនាំដល់កុមារអាយុក្រោម ១៣ ឆ្នាំ ជូនដំណឹងដល់មាតាបិតាអំពីព័ត៌មានផ្ទាល់ខ្លួនដែលពួកគេប្រមូលបាន និងដើម្បីទទួលបានការយល់ព្រមពីមាតាបិតាដែលអាចផ្ទៀងផ្ទាត់បាន មុនពេលប្រមូល និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនណាមួយរបស់កុមារ។

បើយោងតាមពាក្យបណ្តឹង គិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ ក្រុមហ៊ុន Microsoft បានរក្សាទិន្នន័យដែលខ្លួនប្រមូលបានពីកុមារក្នុងអំឡុងពេលដំណើរការបង្កើតគណនី ទោះបីជាឪពុកម្តាយមិនបានបំពេញក៏ក្រុមហ៊ុននៅតែប្រមូលយកទិន្នន័យទាំងអស់។

ប្រភព៖https://www.channelnewsasia.com/


ចែករំលែក៖