ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស១០នាក់របួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នាក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ១០នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បី កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា

*ករណីទី១បានកើតឡើងកាលពីវេលាម៉ោង ១និង៣២ នាទីរសៀល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ ១៣ គីឡូម៉ែត្រលេខ ០៥និង០៦ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង មាន ម៉ូតូមួយគ្រឿងម៉ាក DAELIM ពណ៌ ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឡាយ លន់  ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ពភ្លា សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀងដោយធ្វើដំណើរ ពីត្បូងទៅជើង មិនប្រកាន់ស្ដាំទៅបុកនិង ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ( បិទតែមពណ៌ក្រហម ) ពាក់ស្លាកលេខ ស្វាយរៀង ១L.០៨៧៩ បើកបរដោយឈ្មោះ សូ សំណាង  ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ  អ្នករួមដំណើរ ឈ្មោះ ឈឿន ស្រីល័ក្ខ ភេទ ស្រី អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស និងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ ប្រាក់ ស្រីនិច ភេទ ស្រី អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស  រស់នៅ ភូមិ ទូលសាលា ឃុំ ជ្រុងពពេល ស្រុក រំដូល ខេត្ត ស្វាយរៀងធ្វើដំណើពីជើងទៅត្បូងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ : អ្នកបើកបរម៉ូតូម៉ាក DAELIM ពណ៌ ក្រហម គ្មានផ្លាកលេខ មិនប្រកាន់ស្តាំ។

*ករណីទី២បានកើតឡើងកាលពី វេលាម៉ោង ៨ ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៣  លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ១៣១/១៣២ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង មាន ម៉ូតូម៉ាកWinner ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១C ៧៥២១ ( ផ្លាកលេខក្លែងក្លាយ )   បើកបរដោយឈ្មោះ ថី សុខៃ ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មកររោងចក្រ និង អ្នករួមដំណើរឈ្មោះ ទេព វុត្តី ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ ដោយរស់នៅភូមិ កក់ ឃុំ ស្វាយរំពារ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ធ្វើដំណើរ ពីលិចទៅកើត ហើយបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយម៉ូតូ ម៉ាកសូនិច ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុឹម ជនដារ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មកររោងចក្រនិងអ្នករួមដំណើរឈ្មោះ ទេព មុន្នីរាជ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្ត ស្វាយរៀងខណះបានធ្វើដំណើរ ពីលិចទៅកើត យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមក អ្នករបួសត្រូវបានដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង មូលហេតុ ដោយសារតែ អ្នកបើកបរម៉ូតូម៉ាក Winner បត់ឆ្វេង ខ្វះប្រុងប្រយ័ត្ន។

*ករណីទី៣បានកើតឡើងកាលពីវេលាម៉ោង ៣និង៤១នាទី រសៀល ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣  លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ១២១/១២២ ស្ថិតក្នុងភូមិ ធ្ងល់ សង្កាត់ ចេក ក្រុង ស្វាយរៀង មានម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AJ ៣២៨៤ បើកបរដោយឈ្មោះ សាន់ កុសល ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ និវត្តជន រស់នៅភូមិ ព្រៃឆ្លាក់ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត ក៏បានបុក កង់ពណ៌ ស ជិះដោយឈ្មោះ នាង ស៊ាត ភេទ ស្រី អាយុ ៦៧ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ស្វាយ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ជិះពីលិចទៅកើត បណ្ដាលអោយ រងរបួសធ្ងន់ ត្រូវបានដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ដោយសមត្ថកិច្ចបញ្ជាក់ថា មូលហេតុ : អ្នកជិះកង់បត់ឆ្វេងមិនប្រយ័ត្ន ៕

ដោយ៖ សុថាន


ចែករំលែក៖