ភ្នំពេញ ៖ អរគុណបងប្អូនជនរួមជាតិដែលគាំទ្របក្សទេវតាភ្លូកទឹកភ្លូកដី! ។ នេះជាការលើកឡើងរបស់លោក ដួង តារា អ្នកគ្រប់គ្រងនិងផ្សព្វផ្សាយ ផេក facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
លោក ដួង តារា បានបញ្ជាក់ថា , ដើម្បីចូលរួមអបអរសាទរនៅក្នុងដំណើរការឃោសនាបោះឆ្នោតនៃគណបក្សទេវតា, ខ្ញុំ ដួង តារា នឹងធ្វើការផ្សព្វផ្សាយនូវរូបថត វីដេអូ និងឯកសារផ្សព្វផ្សាយនានាអំពីការបោះឆ្នោតដែលមានសារៈប្រយោជន៍សម្រាប់ប្រទេសជាតិ។
សូមសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីផ្ញើរូបថត និងវីដេអូផ្សព្វផ្សាយមក Telegram “CPP Campaign 2023”។
អរគុណបងប្អូនជនរួមជាតិដែលគាំទ្របក្សទេវតាភ្លូកទឹកភ្លូកដី!
អរគុណសន្លឹកឆ្នោតសន្តិភាពលេខ#១៨ !
*គ្រប់គ្រងនិងផ្សព្វផ្សាយដោយ: ដួង តារា ៕
ដោយ ៖ សិលា