ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុង Twitter ផ្លូវការសម្តេចតេជោ ហ៊ុន សែន @hunsencambodia នៅថ្ងៃទី 19/07/2023 សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍អំពាវនាវលើកទឹកចិត្តដល់ពលរដ្ឋខ្មែរទៅបោះឆ្នោតអោយបានគ្រប់គ្នានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសតំណាង គណបក្សដែលខ្លួនពេញចិត្តដែលជាកាតព្វកិច្ច និងសិទ្ធិរបស់ពលរដ្ឋម្នាក់ៗដែលនេះជាដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ នេះជាការបញ្ជាក់ពី លោក ដួង តារា អ្នកគ្រប់គ្រងនិងផ្សព្វផ្សាយ facebook សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៣។
លោក ដួង តារា អ្នកគ្រប់គ្រងនិងផ្សព្វផ្សាយ facebook សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា : សម្តេចតេជោ ហ៊ុន សែន មានជំនឿមុតមាំថានៅក្នុងថ្ងៃបោះឆ្នោតខាងមុខនេះគឺនឹងមានចំនួនពលរដ្ឋច្រើនកុះករទៅបោះឆ្នោតមិនខានឡើយ “។
*គ្រប់គ្រងនិងផ្សព្វផ្សាយដោយៈ ដួង តារា
អរគុណសន្តិភាព ៕
ដោយ ៖ សិលា