ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្ស​១៣នាក់​រងរបួស​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៤ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ ៩នាក់ និងស្រាល ៤នាក់ ។

របាយការណ៍ដដែល​ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សរបួសសរុបចំនួន ១៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៦លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ១លើក បត់គ្រោះថ្នាក់ ១លើក និងកត្តាយាន ១លើក។ 

គួរជម្រាបជូនថា​ ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៣ ខែកក្កដាម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ១នាក់ របួសធ្ងន់ ១៩នាក់ និងស្រាល ៧នាក់។​ ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៣លើក មាន កត្តាល្បឿន ៥លើក មិនគោរពសិទ្ធ ៣លើក មិនប្រកាន់ស្តាំ ១លើក ប្រជែងគ្រោះថ្នាក់ ១លើក កត្តាយាន ២លើក និងងងុយ ១លើក។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរ​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ ព្រមទាំងក្រុមគ្រួសារ​៕

ដោយ​៖ សហការី​(រូបភាព៖ ឯកសារ)


ចែករំលែក៖