ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីសរុបព្រឹត្តិការណ៍ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ (ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣)

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា : នាល្ងាចថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០ នៅសាលប្រជុំមជ្ឈមណ្ឌល វប្បធម៌ នៃវិទ្យាស្ថានជាតិអប់រំ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានធ្វើការបូកសរុបព្រឹត្តិការណ៍ ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានធ្វើការបូកសរុបអំពីព្រឹត្តិការណ៍នៃថ្ងៃបោះឆ្នោត ជូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធដែលបានចូលរួមជាង ១០០នាក់។

ក្រុមអ្នកនាំពាក្យ គ.ជ.ប សូមដកស្រង់ និងសង្ខេបនូវចំណុចនីមួយៗដូចខាងក្រោម៖ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលមានចំនួន ២៣.៧៨៩ការិយាល័យ បាន បើកដំណើរការនៅម៉ោង ៧:០០ព្រឹក ព្រមៗគ្នា។

ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០ ព្រឹករហូតដល់ម៉ោង ៣:០០ រសៀល ទោះបីមានភ្លៀងនៅតាមរាជធានី ខេត្ត មួយចំនួនយ៉ាងណាក៏ដោយ ដំណើរ ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតីតាមនីតិវិធី។

ទម្រង់បែបបទលេខ ១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងលទ្ធផល នៃការបោះឆ្នោត ត្រូវបានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបិទផ្សាយភ្លាមផង ដែរនៅមុខការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ហើយភ្នាក់ងារគណបក្សនយោបាយបាន ថតរូបភាព និងចម្លងតួលេខពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ទ.១១០២ ដួលបិទផ្សាយ និងបានទៅទទួលយកទម្រង់បែបបទលេខ ១១០២ នៅទីស្នាក់ការ គួរសម នោះ។ អ្នកបានចេញទៅបោះឆ្នោតសរុបទូទាំងប្រទេស មានចំនួន ៤,២១៣,២៦០នាក់ ស្មើនឹង ៨៤,៥៨% (តួលេខបណ្តោះអាសន្ន) នៃអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចំនួន ៩.៧១០.៦៥៥នាក់ ។

ការបោះឆ្នោតបានប្រព្រឹត្តទៅដោយតម្លាភាព ស្ថិតក្រោមការឃ្លាំមើលរបស់ភ្នាក់ងារគណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែល មានចំនួនដូចខាងក្រោម៖

សូមអានខ្លឹមសារសារទាំងស្រុង ៕ 

ដោយ : សិលា


ចែករំលែក៖