ព័ត៌មានទាន់ហេតុការណ៍៖

បន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងទៀត​ មិនមានអនុលោមភាព និងបានពិន័យទៅតាមច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ បញ្ហាកេងប្រវ័ញ្ចពីអតិថិជនក្នុងវិស័យប្រេងឥន្ធនៈនៅតែមាន ខណៈមន្រ្តីជំនាញ ក.ប.ប. ក៏នៅតែស្វែងរក និងចាត់វិធានការតាមផ្លូវច្បាប់លើធុរជនមិនស្មោះត្រង់ទាំងនោះ។ នេះបេីយោង​អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍ទី១២ ខែសីហា​ ឆ្នាំ​២០២៣។ 

សូមជម្រាបថា​ មន្រ្តីជំនាញ ក.ប.ប. នៅតែបន្តស្វះស្វែងតាមរកបទល្មើសនៅក្នុងវិស័យប្រេងឥន្ធនៈ ដែលធុរជនមួយចំនួននៅតែបន្តកេងបន្លំទាំងតម្លៃ បរិមាណ និងគុណភាពប្រេងឥន្ធនៈពីអតិថិជនដែលអ្នកប្រើប្រាស់ដោយផ្ទាល់។ ម្លោះហើយទើបថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តពោធិ៍សាត់ ខេត្តកណ្ដាល ខេត្តកំពត ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ បានបន្តបេសសកម្មរបស់ខ្លួនក្នុងការត្រួតពិនិត្យឥតឈប់ឈរជារៀងរាល់ពេលដើម្បីការពារទប់ស្កាត់ អំពើមិនសុចរិតក្នុងវិស័យមួយនេះ។ អំពើមិនសុចរិតកើតមានឡើង អ្នកខូចខាត បាត់បង់ផលប្រយោជន៍ធំគឺប្រជាពលរដ្ឋដែលជាប្រើប្រាស់នេះឯង។

តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានឱ្យដឹងថាបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងមិនមានអនុលោមភាព ក្នុងចំណោម ស្ថានីយ/ដេប៉ូ ២៥ទីតាំងដែលមន្រ្តីជំនាញបានត្រួតពិនិត្យ ដោយពិន័យទៅតាមច្បាប់ដែលមានជាធរមាន៕

ដោយ​៖ សហការី​


ចែករំលែក៖