ព័ត៌មានទាន់ហេតុការណ៍៖

ករណីឆេះទូកដឹកអីវ៉ាន់ចាបហួយ នៅចំណុចមុខកន្លែងលក់ប្រេងឥន្ធនៈ ពូលីម ស្ថិតនៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា

ចែករំលែក៖

ខេត្តកោះកុង៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០នាទី មានករណីឆេះទូកដឹកអីវ៉ាន់ចាបហួយ នៅចំណុចមុខកន្លែងលក់ប្រេងឥន្ធនៈ ពូលីម ស្ថិតនៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បណ្ដាលឱ្យមនុស្សរងរបួស ០១នាក់ (ប្រុស) ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណេត សុវណ្ណារ៉ា អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងទូក មានទីលំនៅនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងខូចខាតទូកនឹងអីវ៉ាន់ដែលនៅលើទូកទាំងស្រុង។

ប្រភពដដែលបានបន្តទៀតថា មូលហេតុមកពីជនរងគ្រោះ ចាក់ប្រេងហៀរលើម៉ាស៊ីនទូក ពេលម៉ាស៊ីនកំពុងបញ្ឆេះ ក្រោយកើតហេតុសមត្ថកិច្ចយើងបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

សូមបញ្ជាក់ថា : រាល់អ្នកបើកបរ ទាំងផ្លូវគោក ផ្លូវទឹក មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទទួលខុសត្រូវរបស់ខ្លួន គ្រប់គ្រងលើបច្ចេកទេស សម្ភារៈ ប្រេងឥន្ធនៈ ចៀសវាងករណីគ្រោះថ្នាក់កើតឡើងដោយយថាហេតុបែបនេះ និងក៏សូមឲ្យជនរងគ្រោះ ករណីឆេះទូកដឹកអីវ៉ាន់ចាបហួយ នៅចំណុចមុខកន្លែងលក់ប្រេងឥន្ធនៈ ពូលីម ស្ថិតនៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឆាប់បានជាសះស្បើយ ៕

ដោយ ៖ សហការី


ចែករំលែក៖