ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ លើកំណាត់ផ្លូវជាតិលេខ៥ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនរងគ្រោះជាច្រើននាក់ អាចស្លាប់ និងរបួសធ្ងន់ធ្ងរ !

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តាមព័ត៌មានបឋម ! មានករណី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ លើកំណាត់ផ្លូវជាតិលេខ៥ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជនរងគ្រោះជាច្រើននាក់ អាចស្លាប់ និងរបួសធ្ងន់ធ្ងរ ! នេះបើយោងតាមវីដេអូឃ្លីប ដែលត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម facebook ឃើញថាគ្រោះថ្នាក់នេះ អាចឡានមានបញ្ហា ឬក៏អ្នកបើកបរ ងងុយ ធ្វេសប្រហែសណាមួយ ទើបឃើញឡានប្រភេទទេសចរណ៍ ១២ កៅអី រេទទឹងលើកំណត់ផ្លូវជាតិលេខ ៥ អូសប្រវែងជាង ៥០ ម៉ែត្រ ទើបឡើងលើ សួនចែកទ្រូងផ្លូវ បណ្ដាលឱ្យក្រឡាប់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥:៣០នាទី ថ្ងៃទី ១ខែកញ្ញាឆ្នាំ ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បើមើលតាមរូបភាព ពេលក្រឡាប់ភ្លាមៗ ឃើញជនរងគ្រោះ ម្នាក់បានលូនចេញមកក្រៅ និងជនរងគ្រោះជាច្រើនទៀត ដេកស្ដូកស្ដឹងក្រោមរថយន្ត និងគាបក្នុងរថយន្ត ។

ចំពោះព័ត៌មានលំអិត យើងនឹងបន្តផ្សព្វផ្សាយជូនប្រិយមិត្តនៅពេលក្រោយ ៕

-2481864962548218952

ដោយ ៖ សហការី


ចែករំលែក៖