ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរស់នៅភូមិព្រែកថ្មី១ អរគុណកម្លាំងនគរបាលខណ្ឌច្បារអំពៅនិងស្រុកកៀនស្វាយ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធករណីលួចម៉ូតូនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីម៉ោង៣រសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣នេះកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរួមសហការជាមួយកម្លាំងនៃអធិការដ្ឋានស្រុកកៀនស្វាយបានបង្ក្រាបជនសង្ស័យ២នាក់និងដកហូតម៉ូតូយកមកប្រគល់ជូនម្ចាស់វិញ នៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣ ។ 

ជាមួយគ្នានោះលោកស្រី នាង សុីណាត ដែលជាម្ចាស់ម៉ូតូតំណាងអោយប្រជាពលរដ្ឋក្នុងភូមិព្រែកថ្មីបានសម្តែងក្តីរីករាយនិងថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ,លោកស្នងការរាជធានី,លោកអភិបាលខណ្ឌច្បារអំពៅ,លោកអធិការខណ្ឌច្បារអំពៅ ,លោកអធិការស្រុកកៀនស្វាយនិងកងកម្លាំងចម្រុះដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

ដោយ៖ សណ្តោស


ចែករំលែក៖