ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ អរគុណបងប្អូនអ្នកគាំទ្រសម្តេចតេជោប្រើប្រាស់ Facebook ឡើងវិញ

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំពិតជារីករាយជាមួយនឹងការសាទរចំពោះក្រុមហ៊ុន Facebook ដែលបានសម្រេចចិត្តមិនផ្អាកបង្កការរំខានដល់ផេក “Samdech Hun Sen of Cambodia”។ ការសម្រេចចិត្តនេះគឺបានបង្ហាញពីឆន្ទះច្បាស់លាស់និងចេតនាល្អរបស់ក្រុមហ៊ុនដែលចង់ឃើញ សម្តេចតេជោ ហ៊ុន សែន បន្តប្រើប្រាស់ Facebook ឡើងវិញដែលមានអ្នក Followers ជាង១៤លាននាក់។ ពិតណាស់ ការប្រើប្រាស់របស់សម្តេចគឺមានប្រយោជន៍ធំធេងសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិដែលប្រសើរជាងការផ្អាកទុកចោល។ នេះជាប្រសាសន៍ របស់ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកថ្លែងថា , ខ្ញុំបាទបានត្រៀមរៀបចំ Page “ Samdech Hun Sen of Cambodia” ប្រគល់ជូនសម្តេចតេជោ ដើម្បីប្រើប្រាស់ជាផេកផ្លូវការរបស់សម្តេចឡើងវិញចាប់ពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២៣ ស្របទៅនឹងការទទូចស្នើសុំពីសំណាក់បងប្អូនកូនក្មួយប្រជាពលរដ្ឋដែលចង់អោយសម្តេចប្រើប្រាស់ Facebook ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និង ទទួលដំណឹងផ្សេងៗពីប្រជាពលរដ្ឋដោយផ្ទាល់។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិចំពោះការគាំទ្រសម្តេចអោយបន្តប្រើប្រាស់បណ្តាញសង្គម Facebook ឡើងវិញដើម្បីជាប្រយោជន៍ដ៏សំខាន់សម្រាប់ប្រទេសជាតិ។

លោកបន្តថា , ខ្ញុំបាទសូមគោរពជូនពរសម្តេចតេជោកម្ពុជាមានសុខភាពល្អបរិបូណ៍ និងជន្មាយុយឺនយូរបំផុតដើម្បីជាម្លប់ដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋខ្មែរ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា។ ដោយក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទដួង តារា ៕

ដោយ ៖ សិលា


ចែករំលែក៖