ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តប៉ៃលិន ចុះបង្រា្កបក្រុមក្មេងទំនើងមួយក្រុម ដែលបានជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងប្រែន និងកែច្នៃខុសលក្ខណៈបច្ចេកទេស

ចែករំលែក៖

ខេត្តប៉ៃលិន៖ ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក នៅថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ​ បានធ្វើការចុះបង្រា្កបក្រុមក្មេងទំនើងមួយក្រុមដែលបានជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងប្រែន និងកែច្នៃខុសលក្ខណៈបច្ចេកទេសដែលបានបង្កការំខានដល់ប្រជាពលរដ្ឋ និងបង្ករភាពអសន្តិសុខក្នុងខេត្តប៉ៃលិន។ 

ក្រុមក្មេងទំនើងចំនួន ០៧នាក់ និងម៉ូតូចំនួន ០៥គ្រឿង រួមមាន៖

១- ឈ្មោះ ហៃ បូរី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ម្ចាស់ម៉ូតូម៉ាក WAVE ពណ៌ខៀវ) ។

២- ឈ្មោះ ហាក់ ស៊ុនហួរ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  (ម្ចាស់ម៉ូតូម៉ាក MSX ពណ៌ខ្មៅ) ។

៣- ឈ្មោះ ផា សុផាន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ លាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន (ម្ចាស់ម៉ូតូ HONDA DREAM C125 ពណ៌ខ្មៅ) ។

៤- ឈ្មោះ ឡេង ចំរើន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ម្ចាស់ម៉ូតូ WAVE ពណ៌ខៀវ) ។

៥- ឈ្មោះ រ៉ុម ភារី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (អ្នករួមដំណើរ) ។

៦- ឈ្មោះ ពៅ ស្រីម៉ៅ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (អ្នករួមដំណើរ) ។

៧- ឈ្មោះ ខាន់ លីហួរ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ម្ចាស់ម៉ូតូ WAVE ពណ៌ខ្មៅ) ។

 វត្ថុតាមដកហូតរួមមាន ៖

១- ម៉ូតូម៉ាក HONDA WAVE 110cc ពណ៌ខៀវផលិតឆ្នាំ២០២០ (គ្មានផ្លាកលេខ )

២- ម៉ូតូម៉ាក HONDA WAVE 110cc ពណ៌ខៀវផលិតឆ្នាំ២០២០ (គ្មានផ្លាកលេខ )

៣- ម៉ូតូម៉ាក HONDA MSX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥(គ្មានផ្លាកលេខ)

៤- ម៉ូតូម៉ាក HONDA អាសង់ប៊ិក 110cc ផលិតឆ្នាំ២០១២ពណ៌ខ្មៅ (គ្មានផ្លាកលេខ)

៥- ម៉ូតូម៉ាក HONDA WAVE 110cc ផលិតឆ្នាំ២០២០ពណ៌ខ្មៅ (គ្មានផ្លាកលេខ) ។

បច្ចុប្បន្នក្រុមក្មេងទាំង ០៧នាក់ ត្រូវបាននាំខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបង្ហាញមុខសញ្ញាក្មេងទំនើង និងហៅអាណាព្យាបាលមកធ្វើការអបរំណែនាំ៕

ដោយ៖ សហការី​


ចែករំលែក៖