ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំឡូត ឃាត់ខ្លួនមុខសញ្ញាគ្រឿង​ញៀនម្នាក់​នៅក្នុងមូលដ្ឋានយកមកអនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖​ មុខសញ្ញាគ្រឿងញៀនយ៉ាង​សកម្ម នៅក្នុងមូលដ្ឋានស្រុកម្នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​រួមនិង​វត្ថុតាង​គ្រឿងញៀន​ជាក់ស្ដែង​។ 

លោកវរសេនីយ៍ទោ ម៉ែន រីម​ បានឱ្យដឹងទៀតថា​ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននរគបាលស្រុក កាលពីល្ងាចថ្ងៃទី​០៧​ ខែកញ្ញា​ម្សិលមិញនេះ​ ចុះល្បាតក្នុងភូមិសាស្រ្តត្រង់ចំណុចភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង រហូត​ឈាន​ដល់​ការ​បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ូន វ៉ាន់ថៃ ហៅដូច ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅចំណុច ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។   

លោកអធិការ​ស្រុក​ បន្តថា​ ក្នុងប្រតិបត្តិការនោះ​វត្ថុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០២កូនថង់ ទម្ងន់ ១.២៦ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន។ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាCLICK ពណ៌លឿង ផលិតឆ្នាំ២០២០ ដែលមានលេខតួ-ម៉ាស៊ីន MLHJ​F3511 L5500193 ពាក់ស្លាកលេខបាត់ដំបង 1AI- 4667 ។

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងខាងលើត្រូវបានន​គរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖