ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌសែនសុខអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីយកជូនកម្លាំងកងទ័ពកំពុងឈរការពារបូរណភាពទឹកដីជាតិមាតុភូមិកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌសែនសុខអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដើម្បីយកជូនកម្លាំងកងទ័ពកំពុងឈរការពារបូរណភាពទឹកដីជាតិមាតុភូមិកម្ពុជានៅទិសព្រះវិហារ ប៉ុន្មានសប្ដាហ៍ទៀតខាងមុខនេះ ។ 

សេចក្តីអំពាវនាវបានបញ្ជាក់ថា ៖ 

     រដ្ឋបាលខណ្ឌសែនសុខមានកិត្តិយស សូមគោរពជម្រាបជូន ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋជាពាណិជ្ជករ អាជីវករ និងសប្បុរសជនទាំងអស់ មេត្តាជ្រាបថា : គណ:ប្រតិភូខណ្ឌសែនសុខនឹងអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ កងវរ:សេនាតូចលេខ ៣៩៤ ដែលមានសម្ព័នភាពជាមួយរដ្ឋបាលខណ្ឌកំពុងឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ នៅសប្តាហ៍ទី៤ ខែកញ្ញា ឬ សប្ដាហ៍ទី១ ខែតុលា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខាងមុខនេះ ។ 

       ដូចនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវដល់ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋជាពាណិជ្ជករ អាជីវករ និងសប្បុរសជនទាំងអស់ មេត្តាចូលរួមជួយឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ និងថវិកា ដើម្បីចូលរួមឧបត្ថម្ភដល់កងទ័ព និងគ្រួសារកងទ័ពរបស់យើង ។ លេខទូរស័ព្ទទំនាក់ទំនង: 

លេខ: 012 336 567(លោក ឆាយ វាសនា អភិបាលរងខណ្ឌ) 

-លេខ: 077 768 666 (លោក ងួន ច័ន្ទឡុង នាយករដ្ឋបាល ) ៕

ដោយ ៖ សហការី


ចែករំលែក៖